Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិបំពេញចិត្តឳពុកថៃ្ងនៃក្តីស្រឡាញ់ ស្លាប់ក្នុងនាវា មុជទឹក

បំពេញចិត្តឳពុកថៃ្ងនៃក្តីស្រឡាញ់ ស្លាប់ក្នុងនាវា មុជទឹក

យោងតាមម្តាយមីងរបស់យុវនិស្សិតSuleman Dawood អាយុ ១៩ឆ្នាំដែលត្រូវជាកូនរបស់មហាសេដ្ឋីប៉ាគី ស្ថានលោកShahzadaដែលបានស្លាប់នៅលើនាវាTitanic បាយសម្តែងការភ័យខ្លាចចំពោះការធ្វើដំណើរ ប៉ុន្តែបានសម្រេចចិត្តចុងក្រោយដើម្បីផ្គាប់ចិត្តឪពុក នៅថ្ងៃទិវានៃក្តីស្រឡាញ់ឪពុក។

លោកSuleman Dawood អាយុ ១៩ ឆ្នាំ និងឪពុករបស់គាត់ដែលជាពាណិជ្ជករលោក Shahzada ស្ថិតក្នុង ចំណោមនាវិក៥នាក់ដែលត្រូវបានសម្លាប់ភ្លាមៗនៅពេលដែលនាវាមុជទឹក OceanGate បានទទួលរង ការផ្ទុះដ៏មហន្តរាយក្នុងចម្ងាយ៥០០ពីបំណែកនៃខ្មោចនាវា Titanic ។

Azmeh Dawood ដែលជាម្តាយមីងរបស់លោក Dawood បាននិយាយថាក្មួយប្រុសរបស់គាត់មិន សប្បាយ ចិត្តទេហើយមានអារម្មណ៍ថាភ័យខ្លាចប៉ុន្តែបានបន្ថែមថាគាត់មានអារម្មណ៍ថាត្រូវតែផ្គាប់ចិត្តឪពុករបស់គាត់ដែលងប់ងល់ចង់ទៅមើលខ្មោចកប៉ាល់ទីតានិចដែលបានលិចកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ១៩១២។

គេមិនអាចរំពឹងថានឹងទាយយកសាកសពរបស់ជនរងគ្រោះទាំងនោះបានមកទេខណៈបំណែកនាវាមុជទឹកក៏ដូចគ្នាដែរ។

ក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់អ្នកដែលបានបាត់បង់នៅលើកប៉ាល់ទីតានបាននិងកំពុងគោរពវិញ្ញាណក្ខន្ធដល់មនុស្សជាទីស្រលាញ់របស់ពួកគេ។

សាច់ញាតិរបស់អ្នកមុជទឹកជនជាតិបារាំងដ៏ល្បីឈ្មោះ Paul-Henri Nargeolet បាននិយាយថា គាត់នឹងត្រូវបាន គេចងចាំថាជាអ្នករុករកទឹកជ្រៅដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ។ បុរសអាយុ ៧៧ ឆ្នាំត្រូវបាន គេស្គាល់ថាជាអ្នកជំនាញកប៉ាល់ទីតានិចឈានមុខគេលើពិភពលោកដែលបានបញ្ចប់ការជ្រមុជទឹកច្រើនជាង ៣៥ទៅកាន់កប៉ាល់ដែលលិចក្នុងមហាសមុទ្រ៕

RELATED ARTICLES