Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី ចោទអ៊ុយក្រែនវាយប្រហារ ស្ពានតភ្ជាប់ឧប​ទ្វីប​គ្រីមេ និង Kherson

រុស្ស៊ី ចោទអ៊ុយក្រែនវាយប្រហារ ស្ពានតភ្ជាប់ឧប​ទ្វីប​គ្រីមេ និង Kherson

អាជ្ញាធរក្នុងតំបន់បាននិយាយថាប្រទេសអ៊ុយក្រែនបានវាយប្រហារដោយមីស៊ីល៤គ្រាប់ទៅលើស្ពានដែលតភ្ជាប់ភាគខាងជើងនៃឧបទ្វីបគ្រីមេ និងតំបន់ Kherson របស់ប្រទេសរុស្ស៊ី។ ពួកគេអះអាងថាការវាយប្រហារនេះមិន​បណ្តាលឲ្យមានអ្នកស្លាប់និងរបួសនោះទេប៉ុន្តែបានបង្កការខូចខាតតិចតួចដល់ហេដ្ឋារចនាសម្ព័ន្ធ ដោយបន្ថែម​ថា​ទិន្នន័យបឋមបង្ហាញថា ការវាយប្រហារបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ​ដែលផ្គត់ផ្គង់ដោយចក្រភព​អង់គ្លេស។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ីRT។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក Vladimir Saldo អភិបាល​ស្តីទីនៃតំបន់ Kherson បាននិយាយថាឧក្រិដ្ឋជន ទីក្រុងគៀវបានធ្វើការវាយលុកយ៉ាងព្រៃផ្សៃលើបរិក្ខារស៊ីវិល” ពោលគឺស្ពានជាច្រើននៅក្នុងតំបន់នៃឧបទ្វីប Chongar ។

លោកបនាបន្ថែមថាផ្ទៃផ្លូវលើស្ពានត្រូវបានខូចខាតតែមិនមានមនុស្សស្លាប់ទេ។ លោក Saldo បានកត់សម្គាល់​ថា ស្ពាននេះនឹងបើកសម្រាប់យានជំនិះក្នុងពេលឆាប់ៗនេះ ដោយបន្ថែមថា ចរាចរណ៍រវាងឧបទ្វីប និងតំបន់ Kherson មិនត្រូវបានរំខានទេដោយសារវាត្រូវបានបង្វែរជាបណ្តោះអាសន្នទៅកាន់ផ្លូវផ្សេងទៀត៕

RELATED ARTICLES