រហូតមកដល់ល្ងាចថ្ងៃព្រហស្បត៍ទី ២២ មិថុនាឆ្នាំ២០២៣នេះ ការស្វែងរកភ្ញៀវទេសចរដែលបាត់ខ្លួន ក្នុងមហា សមុទ្រ អត្លង់ទិកកាលពីថ្ងៃអាទិត្យនៅតែរកមិនទាន់ឃើញនៅឡើយបើ ទោះជាមានការចាប់បានរលកសំឡេង ខ្លះៗក៏ដោយ។

ក្តីសង្ឃឹមនៃការស្វែងរកកាន់តែរួមតូចខណៈបរិមាណអុកស៊ីសែននៅក្នុងនាវាមុជទឹក Titan នឹងត្រូវអស់នៅម៉ោង ៦ និង ៨នាទីល្ងាចថ្ងៃព្រហស្បត (ម៉ោងនៅកម្ពុជា)។
នាវាមុជទឹកTitanត្រូវបានបំពាក់ដោយបរិមាណអុកស៊ីសែនគ្រប់គ្រាន់សម្រាប់មនុស្ស ៥នាក់ក្នុងរយៈពេល ៩៦ម៉ោង។
ភរិយាប្រធាននាវាមុជទឹកគឺចៅទួតរបស់នាក់ស្លាប់នៅកប៉ាល់ទីតានិក

កាសែតញ៉ូវយ៉កថែមចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២២មិថុនាបានឲ្យដឹងថាលោកStockton Rushភ្ញៀវ ទេសចរនៅលើនាវាមុជទឹកដែលបាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិកខាងជើងកាលពីថ្ងៃអាទិត្យ បានរៀប ការជាមួយកូនចៅសាច់សាលោហិតនៃអ្នកដំណើរថ្នាក់ទី១ ដែលបានស្លាប់នៅពេលកប៉ាល់ទីតានិកកាលពីឆ្នាំ ១៩១២ បន្ទាប់ពីបុកផ្ទាំងទឹកកក។
លោកRush ដែលបានរៀបការជាមួយលោកស្រី Wendy Rush គឺជានាយកប្រតិបត្តិនៃ ក្រុមហ៊ុនOceanGate Expeditions មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលដំណើរការនាវាមុជទឹក Titan ដែលបានបាត់កាលពីថ្ងៃ អាទិត្យ ខណៈដែលលោករួមដំណើរ ជាមួយមនុស្សបួននាក់ផ្សេងទៀតដើម្បីទស្សនាខ្មោចកប៉ាល់ទីតានិក នៅឆ្នេរសមុទ្រកាណាដា។
របាយការណ៍បានបន្ថែមលោកស្រី Wendy Rush គឺជាចៅស្រីទួតបង្កើតរបស់មហាសេដ្ឋីលក់រាយលោក Isidor Straus និងភរិយារបស់លោកឈ្មោះ Ida ដែលជាអ្នកមានបំផុតពីរនាក់ដែលធ្វើដំណើរតាមនាវា Titanic នៅពេលវាបានលិចបន្ទាប់ពីបុកផ្ទាំងទឹកកក។
រឿងសោកនាដកម្មរបស់ Isidor Straus និងប្រពន្ធរបស់គាត់ឈ្មោះ Ida ដែលជាសហម្ចាស់ហាងទំនិញរបស់ Macy ត្រូវបានរៀបរាប់ឡើងវិញនៅក្នុងខ្សែភាពយន្តរឿង Titanic របស់ លោកJames Cameron ។
Wendy Rush គឺជានាយកផ្នែកទំនាក់ទំនងជាមួយ Oceangate ហើយពីមុនបានអនុវត្តបេសកកម្មចំនួនបីទៅកាន់ ខ្មោចកប៉ាល់ទីតានិកក្នុងឆ្នាំ ២០២១, ២០២២និង ២០២៣។ នេះបើយោងតាមទំព័រ LinkedIn របស់នាង៕