អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធទី២១ខែមីនាថាប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ប្រទេសមីយ៉ាន់ម៉ាដត្រូវតែពិចារណាលើការដាក់វិធានការដើម្បីដើម្បីឲ្យរបបនេះទទួលខុសត្រូវលើការគ្រប់គ្រងយោធារបស់ខ្លួន និងបានបន្ថែមថាប្លុកនេះគឺកំពុងជាប់គាំងលើវិធីដោះស្រាយវិបត្តិដែលកំពុងបន្ត។

លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា បាននិយាយថាសហគមន៍អន្តរជាតិក៏ត្រូវតែវាយតម្លៃឡើងវិញនូវវិធីសាស្រ្តជាមូលដ្ឋានរបស់ខ្លួនចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោកបានសង្កត់ធ្ងន់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)មិនត្រូវចូលរួមជាមួយមេដឹកនាំយោធារបស់មីយ៉ាន់ម៉ានោះទេព្រោះថាមិនមានការរីកចម្រើនក្នុងការអនុវត្តផែនការសន្តិភាពចំនួនប្រាំចំណុចដែលបានព្រមព្រៀងគ្នារវាងប្លុក និងរបបយោធាបន្ទាប់ពីខ្លួនបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ។
លោកAndrewsបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សាកាតាថាវាដល់ពេលហើយដើម្បីពិចារណាជម្រើសផ្សេងដើម្បីបំបែកភាពជាប់គាំងដ៏គ្រោះថ្នាក់។អាស៊ានត្រូវតែពិចារណាវិធានការដាក់បន្ទុកលើរបបយោធាចំពោះការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងការមិនយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តការឯកភាពប្រាំចំណុច។
អាមេរិក នឹងដាក់ទណ្ឌកម្មថ្មីលើធនាគាររដ្ឋមីយ៉ាន់ម៉ា
យោងតាមប្រភពពីសារព័ត៌មានថៃបានឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មកម្រិតថ្មីក្នុងសប្តាហ៍នេះ ដើម្បីកាត់ផ្តាច់ហិរញ្ញវត្ថុដល់របបយោធាមីយ៉ាន់ម៉ា។
របាយការណ៍របស់ប្រទេសថៃចេញផ្សាយកាលពីថ្ងៃអង្គារទី២០ខែមិថុនាបាននិយាយថាសហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មថ្មីលើធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ានិងធនាគារវិនិយោគនិងពាណិជ្ជកម្មមីយ៉ាន់ម៉ានៅថ្ងៃពុធ។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយថាខ្លួនមិនមានការព្រួយបារម្ភអំពីទណ្ឌកម្មថ្មីណាមួយទេ។ លោក Zaw Min Tun បានប្រាប់បណ្តាញផ្សព្វផ្សាយរដ្ឋ MWD កាលពីល្ងាចថ្ងៃអង្គារថាប្រទេសនេះធ្លាប់មានបទពិសោធន៍ដាក់ទណ្ឌកម្មពីមុនមកហើយពួកគេនឹងមិនប្រឈមមុខនឹងការខាតបង់ទេប្រសិនបើមានការដាក់ទណ្ឌកម្មថ្មីលើធនាគាររដ្ឋរបស់មីយ៉ាន់ម៉ា។
លោកបាននិយាយថា សហរដ្ឋអាមេរិកគ្រាន់តែធ្វើបែបនេះដើម្បីបង្កការលំបាកក្នុងសេដ្ឋកិច្ច និងនយោបាយ៕