Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិសមាជិកអាស៊ានបីពហិការ ខណៈម្ចាស់ផ្ទះកិច្ចប្រជុំស្តី ពីវិបត្តិមីយ៉ាន់ម៉ាថា វិវត្តន៍ទៅមុខ

សមាជិកអាស៊ានបីពហិការ ខណៈម្ចាស់ផ្ទះកិច្ចប្រជុំស្តី ពីវិបត្តិមីយ៉ាន់ម៉ាថា វិវត្តន៍ទៅមុខ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Don Pramudwinai បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចប្រជុំ ក្រៅផ្លូវការរបស់តំណាងរដ្ឋមន្ត្រី និងមេដឹកនាំអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយចំពោះស្ថានការណ៍នៅក្នុង ប្រទេសមីយ៉ាន់ម៉ា បាននាំមកនូវវឌ្ឍនភាពមួយចំនួន។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃThe Nationsកាលពីថ្ងៃអង្គារទី២០ខែមិថុនាឆ្នាំ២០២៣។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី កាលពីថ្ងៃចន្ទ ដោយរដ្ឋាភិបាលចាំផ្ទះចំពេលមាន ការរិះគន់ថា កិច្ចប្រជុំអន្តរជាតិណាមួយគួរតែរង់ចាំរហូតដល់ការបង្កើតរដ្ឋាភិបាលថ្មី។

លោកDonដែលបានចូលរួមក្នុងកិច្ចប្រជុំតំណាងប្រទេសថៃបាននិយាយថា កិច្ចប្រជុំនេះមិនអាចរង់ចាំបានទេ ព្រោះវាប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេស។លោកបានបន្ថែមថាអ្នកចូលរួមបានបង្ហាញពីចំណាប់ អារម្មណ៍ក្នុង ការអនុញ្ញាតឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាបន្តបន្ទាប់ទាក់ទងនឹងស្ថានភាពមីយ៉ាន់ម៉ា។កិច្ចប្រជុំប៉ាតាយ៉ានេះ មានការចូលរួមពីតំណាងមកពីប្រទេសចំនួន ៩ ដែលក្នុងនោះ ៧ប្រទេសជាសមាជិក អាស៊ាន។ ប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ីបានបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំនេះ ប៉ុន្តែប្រទេសចិន និងឥណ្ឌាបានបញ្ជូនអ្នកតំណាងឱ្យចូលរួមក្នុងកិច្ចពិភាក្សានេះដោយសារប្រទេសទាំងពីរមានព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រីដែលបដិសេធមិនបង្ហាញបញ្ហាដែលបានពិភាក្សាតាមកិច្ចព្រមព្រៀងកិច្ចប្រជុំនោះបាននិយាយថា កិច្ចប្រជុំចុងក្រោយបានពិភាក្សាអំពីបញ្ហាដែលមិនត្រូវបានដោះ ស្រាយពីមុនហើយមានអ្នកចូលរួម ច្រើនជាងកិច្ចប្រជុំមុន។

លោកបាននិយាយថាជម្លោះយោធាដែលអូសបន្លាយក្នុងប្រទេសជិតខាងបានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជនថៃក្នុងស្រុក ការជួញដូរឆ្លងដែន ការវិនិយោគ និងអាចធ្វើឲ្យបញ្ហាដែលកំពុងកើតមានជាបន្តបន្ទាប់ នៅតាមព្រំ ដែនថៃ-មីយ៉ាន់ម៉ា ដូចជាការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។

លោក Don បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសថៃក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា នឹងត្រូវបញ្ជូនទៅរដ្ឋបាលថ្មីដោយគ្មានបញ្ហាណាមួយសម្រាប់ទីភ្នាក់ងារទទួលខុសត្រូវ ជាពិសេសក្រសួង​ការបរ​ទេស៕

RELATED ARTICLES