យ៉ាងហោចណាស់មនុស្ស៩៦នាក់បានស្លាប់ដោយសាររលកកម្តៅនៅក្នុងរដ្ឋចំនួនពីរដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។នេះបើយោងតាមមន្ត្រីក្នុងតំបន់បានប្រាប់ប្រ ព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យថ្ងៃទី ១៨ ខែមិថុនា។
កាលពីថ្ងៃអាទិត្យ អ្នកស្រុកខាងលើនេះបានជួបប្រទះនឹងសីតុណ្ហភាពអតិបរិមា ៤៣ អង្សារសេ (១០៩ អង្សាហ្វា រិនហៃ) លើសកម្រិតធម្មតា៥ អង្សារ។

ការស្លាប់នេះបានកើតឡើងនៅភាគខាងជើងរដ្ឋ Uttar Pradesh និងភាគខាងកើតរដ្ឋ Bihar ជាកន្លែងដែលអាជ្ញា ធរបានព្រមានអ្នកស្រុកដែលមានអាយុជាង៦០ឆ្នាំនិងអ្នកផ្សេងទៀតដែលងាយទទួលរងនូវជំងឺផ្សេងៗស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ។
អ្នកស្លាប់ទាំងអស់នៅក្នុងរដ្ឋ Uttar Pradesh សរុប៥៤ នាក់ត្រូវបានរាយការណ៍នៅក្នុងស្រុក Ballia ចម្ងាយប្រ ហែល ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Lucknow។ អាជ្ញាធរបានរកឃើញថាអ្នកស្លាប់ភាគច្រើនមាន អាយុលើស៦០ឆ្នាំ។

ចំណែកឯនៅភាគខាងកើតរដ្ឋ Bihar រលកកម្តៅក៏បានឆក់យកជីវិតមនុស្ស ចំនួន ៤២នាក់ នាក់ក្នុងរយៈពេលពីរ ថ្ងៃកន្លងមកនេះ។
មន្ត្រីពេទ្យនៅBalliaបាននិយាយថាក្នុងរយៈពេលបីថ្ងៃកន្លងមកនេះអ្នកជំងឺប្រហែល ៣០០នាក់ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យស្រុកសម្រាប់ជំងឺផ្សេងៗដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារកំដៅ៕