យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយឆ្មក់មួយកាលពីថ្ងៃចន្ទដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់West Bankក្រុង Jenin ភាគខាងលិចដែលខ្លួនកាន់កាប់។

ក្រសួងបានបញ្ជាក់ថាជនរងគ្រោះ និងរបួសគឺបណ្តាលមកពីការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល អំឡុងពេលការវាយឆ្មក់ដែលបណ្តាលឱ្យរបួសជនជាតិប៉ាឡេស្ទីន៣៧នាក់ផ្សេងទៀតដែលក្នុងនោះមាន ១០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ក្នុងចំណោមអ្នកស្លាប់ទាំងបីនាក់ ក៏មានកុមារអាយុ ១៥ ឆ្នាំម្នាក់ផងដែរ។យោងតាមប្រភពក្នុងស្រុកបានឲ្យដឹងថា អ៊ីស្រាអ៊ែលបានប្រើប្រាស់រថពាសដែក វាយឆ្មក់ និងអ្នកបាញ់ស៊ីបពីលើដំបូលអគារ។
ទោះជាយ៉ាងណាក្តីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថាខ្លួនបានប្រើប្រាស់ឧទ្ធម្ភាគចក្រវាយប្រហារ ពីលើមេឃលើទីក្រុងJeninដើម្បីជួយរំដោះទាហានអ៊ីស្រាអែលឲ្យចាកចេញពីទីក្រុងនេះ។ការប្រឈមមុខដាក់គ្នាបានផ្ទុះឡើងរវាងអ្នកតវ៉ាប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការលុកលុយ។
កងកម្លាំងអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងគ្រាប់រំសេវ ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់បែកប្រឆាំងនឹងក្រុមបាតុករប៉ាឡេស្ទីនវ័យក្មេង។
វាជាលើកទីមួយហើយចាប់តាំងពីឆ្នាំ២០០៥ដែលឧទ្ធម្ភាគចក្រអ៊ីស្រាអែលបានបើកការបាញ់ប្រហារខណៈពេលកំពុងជម្លៀសទាហានដែលរងរបួស៕