Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិជំនួបប្រជុំចិន -អាមេរិក ៖សន្យារក្សារទំនាក់​ទំនង​ស្ថិរភាព បន្ដកាចរចាកម្រិតខ្ពស់ និងបញ្ចៀសជម្លោះ

ជំនួបប្រជុំចិន -អាមេរិក ៖សន្យារក្សារទំនាក់​ទំនង​ស្ថិរភាព បន្ដកាចរចាកម្រិតខ្ពស់ និងបញ្ចៀសជម្លោះ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្លីនខេន(Antony Blinken) បានជួបជាមួយប្រធានាធិបតីចិនលោក ស៊ីជីនពីងរយៈពេល៣៥នាទីកាលពីថ្ងៃចន្ទមុនពេលអ្នកការទូតកំពូលសហរដ្ឋអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃមកកាន់ទីក្រុងប៉េកាំងក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។លោកស៊ីបាននិយាយថា ពួកគេបានធ្វើឱ្យមានការវិវឌ្ឍន៍ និងឈានដល់កិច្ចព្រមព្រៀងលើបញ្ហាជាក់លាក់​មួយ​ចំនួនតែលោកដោយមិនបានបញ្ជាក់ឲ្យដឹងលម្អិតនោះទេ។ លោក ស៊ី បាននិយាយថានេះគឺល្អណាស់។លោកស៊ីបានបន្ថែមថា ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី នឹងរួមចំណែកជាវិជ្ជមាន​បន្ថែមទៀត ក្នុងការធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាព។លោកស៊ីក៏បានពណ៌នាកិច្ចប្រជុំរបស់លោកប្លីនខេន ជាមួយមន្ត្រីការទូតកំពូលលោក Wang Yi និង Qin ថាជា ការពិភាក្សាដោយស្មោះត្រង់ និងស៊ីជម្រៅ។

ចិនសួរអាមេរិលថា ជ្រើសរើសកិច្ចសហប្រតិបត្តិការ ឬជម្លោះ?

អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំងបានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពី​ថ្ងៃ​ចន្ទទី១៩មិថុនាដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដែលកំពុងតានតឹងខ្លាំងថាសហរដ្ឋអាមេរិកត្រូវតែជ្រើសរើសរវាងកិច្ចសហប្រតិបត្តិការ ឬជម្លោះ។

លោក Wang Yi បានប្រាប់ Blinken ថា ការធ្វើដំណើររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់ទីក្រុង​ប៉េកាំង​នា​ពេលនេះកើតឡើងនៅក្នុងចំណុចប្រសព្វដ៏សំខាន់ក្នុងទំនាក់ទំនងចិន-អាមេរិក។នេះបើយោងតាមការ​ផ្សាយ​របស់ទូរទស្សន៍រដ្ឋចិន CCTV ។

លោកWangបានថ្លែងថា៖ «វាចាំបាច់ក្នុងការធ្វើការជ្រើសរើសរវាងការសន្ទនានិងការប្រឈមមុខដាក់គ្នា កិច្ចសហប្រតិបត្តិការ ឬជម្លោះ»។

លោកWangបានបន្ថែមថាយើងត្រូវតែផ្លាស់ប្តូរទិសដៅនៃការធ្លាក់ចុះនៃទំនាក់ទំនងចិន-អាមេរិកហើយ ជំរុញឱ្យ​មានការវិលត្រឡប់ទៅរកផ្លូវល្អ និងស្ថិរភាពហើយធ្វើការរួមគ្នាដើម្បីស្វែងរកវិធីត្រឹមត្រូវសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកដើម្បីធ្វើការរួមគ្នា។

ជាមួយគ្នានេះដែរលោកក៏បានចេញការព្រមានលើកោះតៃវ៉ាន់ដែលជាកោះប្រកាន់លទ្ធិប្រជាធិបតេយ្យស្វ័យគ្រប់គ្រងដែលតែងតែទាមទារដោយក្រុងប៉េកាំង។

លោក Wang បានប្រាប់ Blinken ថា នៅលើបញ្ហាកោះតៃវ៉ាន់នេះ ប្រទេសចិនមិនមានកន្លែងណាមួយដើម្បី​សម្រប​​សម្រួល ឬយល់ព្រមទេ។នេះបើយោងតាមទូរទស្សន៍ CCTV ។

សហរដ្ឋអាមេរិកត្រូវតែប្រកាន់ខ្ជាប់យ៉ាងពិតប្រាកដនូវគោលការណ៍ចិនតែមួយដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទាំងបីរវាងសហរដ្ឋអាមេរិក និងចិន គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងប្រឆាំងយ៉ាងច្បាស់នូវ ឯករាជ្យភាពតៃវ៉ាន់។

ចំណែកឯក្រសួងការបរទេសបាននិយាយថា Blinken បានគូសបញ្ជាក់ពីសារៈសំខាន់នៃការ​ទទួលខុសត្រូវក្នុង​ការ​គ្រប់គ្រងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន តាមរយៈបណ្តាញទំនាក់ទំនង​បើកចំហដើម្បីធានា​ថាការប្រកួតប្រជែងមិនក្លាយជាជម្លោះ។

នៅក្នុងជំនួបជុំទីមួយនៃកិច្ចចរចាកាលពីថ្ងៃអាទិត្យ លោកBlinken បានជួបប្រជុំជិតប្រាំមួយម៉ោងជាមួយ​រដ្ឋមន្ត្រី​ការបរទេសចិន លោកQin Gangបន្ទាប់មកប្រទេសទាំងពីរបាននិយាយថាពួកគេបាន​យល់ព្រមបន្តការពិភាក្សា​កម្រិតខ្ពស់។ ទោះជាយ៉ាងណាក៏ដោយមិនមានសញ្ញាណាមួយដែលបង្ហាញថាបញ្ហាប្រេះស្រាំបំផុតរវាងពួកគេអាចត្រូវបានលើកយកមកដោះស្រាយនោះទេ។

ភាគីទាំងពីរបាននិយាយថាលោក Qin បានទទួលយកការអញ្ជើញរបស់លោក Blinken ដើម្បីបំពេញទស្សនកិច្ច​នៅទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែទីក្រុងប៉េកាំងបានបញ្ជាក់យ៉ាងច្បាស់ថា ចិន-អាមេរិកទំនាក់ទំនងគឺស្ថិតនៅ​ចំណុច​ទាបបំផុត ចាប់តាំងពីការបង្កើតរបស់ខ្លួន៕

RELATED ARTICLES