ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានប្រាប់ មិត្តចាស់លោក បីលហ្គេត(Bill Gates) កាលពីថ្ងៃសុក្រ ទី ១៦ ខែ មិថុនាថាប្រទេសចិនតែងតែដាក់ក្តីសង្ឃឹមរបស់ខ្លួនចំពោះប្រជាជនអាមេរិក បន្ទាប់ សហស្ថាបនិកក្រុមហ៊ុន Microsoft បានសន្យាផ្តល់ប្រាក់ចំនួន ៥០លានដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង របស់ចិនក្នុង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជំនួបនេះធ្វើឡើងនៅមុនដំណើរទស្សនកិច្ចដែលរំពឹងទុកទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃអាទិត្យសប្តាហ៍នេះហើយវាក៏ស្របពេលដែលមូលនិធិ Bill and Melinda Gates កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជំងឺរបេង។
នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក បីល ហ្គេតទៅកាន់ប្រទេសចិនក្នុងរយៈពេល ៤ឆ្នាំ និងជា ការអង្គុយទល់មុខគ្នាដ៏កម្ររវាងប្រមុខរដ្ឋចិន និងមេដឹកនាំធុរកិច្ចបរទេស។
លោក ស៊ីបានប្រាប់ទៅលោក ហ្គេតនៅក្នុងទីក្រុងប៉េកាំងថា អ្នកគឺជាមិត្តអាមេរិកដំបូងដែលខ្ញុំបានជួបនៅទីក្រុង ប៉េកាំងក្នុងឆ្នាំនេះ។នេះបើយោងតាមសារព័ត៌មានរដ្ឋ People’s Daily ។
លោកស៊ីបានបន្ថែមថាយើងតែងតែដាក់ក្តីសង្ឃឹមរបស់យើងលើប្រជាជនអាមេរិកហើយសង្ឃឹមសម្រាប់ការបន្តមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ចំណែកឯលោក បីល ហ្គេរវិញក៏បាននិយាយដែរថាលោកពិតជាមាន កិត្តិយសណាស់ដែលមានឱកាសបានជួបគ្នា។ នេះបើយោងតាមការកត់ត្រានៃកិច្ចប្រជុំដែលចែករំលែកដោយ ទូរទស្សន៍រដ្ឋចិន CCTV ។
លោកបាននិយាយថា យើងតែងតែមានការសន្ទនាដ៏អស្ចារ្យ ហើយយើងនឹងមានប្រធានបទសំខាន់ៗជាច្រើន ដើម្បីពិភាក្សានៅថ្ងៃនេះ។
លោកបីលងហ្គេតបានទៅប្រទេសចិនចុងក្រោយក្នុងឆ្នាំ ២០១៩ ជាកន្លែងដែលគាត់បានជួបជាមួយស្ត្រីទីមួយ លោកស្រី Peng Liyuan ដើម្បីពិភាក្សាការងាររបស់មូលនិធិរបស់គាត់ក្នុងការការពារមេរោគអេដស៍ និងជំងឺ អេដស៍៕