Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរអាមេរិក ចូលចតកំពង់ផែកូរ៉េខាងត្បូង

នាវាមុជទឹកដើរដោយថាមពលនុយក្លេអែរអាមេរិក ចូលចតកំពង់ផែកូរ៉េខាងត្បូង

យោធាកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រ ទី១៦ មិថុនាឆ្នាំ២០២៣ថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិកបានមកដល់កំពង់ផែមួយក្នុងទីក្រុងប៊ូសាន។នេះជាលើកដំបូងក្នុងរយៈពេលជិតប្រាំមួយឆ្នាំដែល នាវាមុជទឹកប្រភេទSSGNឬនាវាមុជទឹកដែលមានមីស៊ីលរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានឈប់នៅកូរ៉េខាងត្បូង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ការមកដល់នេះគឺបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីខែមុន។កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោកយុន ស៊ុកយុលនិងប្រធានាធិបតីអាមេរិក លោកចូ បៃដិនបាន ព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បី ពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រនៅឧបទ្វីបកូរ៉េ។

មេដឹកនាំក៏បានព្រមព្រៀងគ្នាថា នាវាមុជទឹកបំពាក់ដោយមីស៊ីលបាលិស្ទិកនិងអាវុធនុយក្លេអ៊ែរ (SSBN)របស់កង ទ័ពជើងទឹកអាមេរិកនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដើម្បីបង្ហាញ ពីការតាំងចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការការពារប្រទេសពីការវាយប្រហាររបស់កូរ៉េខាងជើងប៉ុន្តែមិនមានកាលវិភាគសម្រាប់ដំណើរទស្សនកិច្ចបែបនេះទេ៕

RELATED ARTICLES