Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិបាញ់ប្រហារគ្នានៅកន្លែងហ្វឹកហាត់ទាហានជប៉ុនស្លាប់២នាក់

បាញ់ប្រហារគ្នានៅកន្លែងហ្វឹកហាត់ទាហានជប៉ុនស្លាប់២នាក់

យោងតាមមន្ត្រីប៉ូលិស និងប្រភពផ្សេងទៀតបាននិយាយថា សមាជិកកងកម្លាំងស្វ័យការពារពីរនាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី សមាជិកសិក្ខាកាមម្នាក់បានបាញ់ប្រហារ ដោយកាំភ្លើងនៅជំរុំ ហ្វឹកហាត់ នៅទីក្រុង Gifu ភាគកណ្តាលប្រទេសជប៉ុនកាលពីថ្ងៃពុធ។នេះបើយោងតាមតាមការចេញផ្សាយរបស់ សារព័ត៌មានជប៉ុនក្យូដូ។

សិក្ខាកាមនៃកងកម្លាំងការពារស្វ័យការពារដីគោក ភេទ ប្រុស អាយុ ១៨ ឆ្នាំ ត្រូវបានចាប់ខ្លួននៅនឹងកន្លែងពីបទ ប៉ុនប៉ងមនុស្សឃាតបន្ទាប់ពីឧបទ្ទវហេតុដែលបានកើតឡើងនៅម៉ោងប្រហែល ៩ ព្រឹក អំឡុងពេលហាត់ប្រាណ មួយនៅមជ្ឈមណ្ឌល GSDF ។ប្រធានបុគ្គលិក GSDF លោក Yasunori Morishita បានប្រាប់អ្នកយកព័ត៌មានថា គាត់គឺជាបេក្ខជន SDF អាយុ ១៨ឆ្នាំ ដែលបានចូលបម្រើយោធាក្នុងខែមេសា។

Morishita បាននិយាយថាឧបទ្ទវហេតុបែបនេះពិតជាមិនអាចអត់ឱនឱ្យបានទេសម្រាប់ អង្គការដែលមានភារ កិច្ចគ្រប់គ្រងអាវុធ ហើយខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំង។

លោកបាននិយាយថា ជនរងគ្រោះទាំងបីនាក់ត្រូវបានផ្តល់ភារកិច្ចក្នុងការបណ្តុះបណ្តាលទាហានជ្រើសរើសថ្មី តែមិនបាននិយាយលម្អិតបន្ថែមទៀតអំពីទំនាក់ទំនងរបស់ពួកគេឡើយ៕

RELATED ARTICLES