Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី ទទួលស្គាល់របួសមេទ័ពឆេកឆិន​ ខណៈ​ទាហាន​ស៊ីឈ្នួលកំពុងតថ្លៃជាមួយពូទីន

រុស្ស៊ី ទទួលស្គាល់របួសមេទ័ពឆេកឆិន​ ខណៈ​ទាហាន​ស៊ីឈ្នួលកំពុងតថ្លៃជាមួយពូទីន

យោងតាមទូរទស្សន៍យោធារុស្ស៊ីបានឱ្យដឹងថា មេទ័ពកំពូលម្នាក់នៃក្រុមទាហានប៉ារ៉ាឆេកឆិន(Chechen)ដែលទើប​ចូលមកជំនួសទាហានស៊ីឈ្នួលWagnersនិងកំពុងប្រយុទ្ធនៅអ៊ុយក្រែនបានរងរបួស។

លោកAdam Delimkhanov បានរងរបួស ប៉ុន្តែនៅមានជីវិតនៅឡើយ។ នេះបើយោងតាមការ​ផ្សាយរបស់​ទូរទស្សន៍ Zvezda – គ្រប់គ្រងដោយក្រសួងការពារជាតិរុស្ស៊ី ដែលបានដកស្រង់ព័ត៌មានពីការិយាល័យ​សារព័ត៌មាននៃ Duma (សភាជាន់ទាបរបស់រុស្ស៊ី) ដែលលោក Delimkhanov ជាសមាជិកផងដែរ។កាលពីថ្ងៃច័ន្ទក្រសួងការពារជាតិរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអង្គភាពយោធាឆេកឆិនដើម្បីនាំយកវាមកនៅក្រោមការគ្រប់គ្រងផ្ទាល់។ផ្ទុយពីការផ្សាយរបស់បណ្តាញសារព័ត៌មានគាំទ្ររុស្ស៊ីនៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា លោកDelimkhanovត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ​ដោយ​កាំភ្លើងធំនៅភាគខាងត្បូងអ៊ុយក្រែន។

ទាហានស៊ីឈ្នួលបន្តបដិសេធមិនចុះហត្ថលេខាជាមួយក្រសួងការពារជាតិរុស្ស៊ី

ប្រធានទាហានស៊ីឈ្នួលរុស្ស៊ី (Wagner) លោក Yevgeny Prigozhin បានរំលឹកឡើងវិញថា យុទ្ធជនរបស់លោក នឹងមិនចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិទេ បើទោះជាប្រធានាធិបតីពូទីនបាននិយាយថា កិច្ចព្រមព្រៀង​នេះចាំបាច់ក៏ដោយ។

លោកPrigozhin បាននិយាយថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នកប្រយុទ្ធរបស់ យើងត្រៀមខ្លួនរួចជាស្រេច​ដើម្បីដើរតាមផ្លូវអាម៉ាស់ម្តងទៀតទេ។ នេះហើយជាមូលហេតុដែលពួកគេនឹងមិនចុះហត្ថលេខាលើកិច្ចសន្យា។លោកបានបន្ថែមថាដំណោះស្រាយសម្របសម្រួលនឹងកើតឡើងប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឱ្យយុទ្ធជន Wagner ទទួលបានការធានាសង្គម និងឋានៈជាអ្នកប្រយុទ្ធ។

លោកពូទីនបាននិយាយថាកិច្ចសន្យាគឺចាំបាច់ដើម្បីឱ្យអ្នកចូលរួមទាំងអស់នៅក្នុងយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនទទួលបានអត្ថប្រយោជន៍រួមទាំងសំណងសម្រាប់យុទ្ធជនដែលរងរបួស៕

RELATED ARTICLES