ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និយាយថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី នឹងត្រូវដាក់ពង្រាយនៅលើទឹកដីបេឡារុសក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ។នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី។

មុននេះ Lukashenko ក៏បាននិយាយផងដែរថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅក្នុងប្រទេសបេឡារុស គឺជា ការរារាំងនិងបំបាក់ទឹកចិត្តអ្នកឈ្លានពាន ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសបន្ទាប់ពីកន្លែងស្តុកទុកពិសេសត្រូវបានរៀបចំរួចរាល់នៅថ្ងៃទី ៧-៨ ខែកក្កដា។
Lukashenko៖បេឡារុស្សមិនស្ទាក់ស្ទើរប្រើប្រាស់អាវុធនុយក្លេអ៊ែរបើមានការឈ្លានពាន
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និយាយថាប្រទេសរបស់លោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីមានការឈ្លានពាន ។នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Telegraph របស់ប្រទេសបេឡារុស្ស។
លោក Lukashenko ក៏បាននិយាយផងដែរថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សគឺជាការរារាំងនិងការបំបាក់ទឹកចិត្តដល់ក្រុមឈ្លានពានដែលមានសក្តានុពល។
កាលពីខែឧសភា ទីក្រុងម៉ូស្គូ និងទីក្រុងមីនក៍ Minsk បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ពង្រាយជាផ្លូវការនូវមីស៊ីលនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅលើទឹកដីបេឡារុស្។
រុស្ស៊ីបាននិយាយថាជំហាននេះត្រូវបានជំរុញដោយការកើនឡើងភាពតានតឹងជាមួយលោកខាងលិចហើយនឹងចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងខែកក្កដា។
រុស្ស៊ី វាយប្រហារទីក្រុងកំណើតលោកហ្សេឡិនស្គី ស្លាប់១០របួស២៨នាក់
មន្ត្រីអ៊ុយក្រែនក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់និង២៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ី មួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Kryvyi Rih ភាគកណ្តាលរបស់អ៊ុយក្រែនទៅលើអគារជនស៊ីវិលនៅក្នុងកាខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមទាញយកមនុស្សដែលត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែក។

អភិបាលក្រុង Serhiy Lysak នៃតំបន់ Dnipropetrovsk បានសរសេរនៅលើតេលេក្រាមថាការវាយប្រហារនេះសំដៅទៅលើអគារលំនៅដ្ឋានកម្ពស់ប្រាំជាន់ ដែលត្រូវបានឆាបឆេះ។
របាយការណ៍ដំបូងបានរាយការណ៍ថាមនុស្សបីនាក់ បានស្លាប់តែក្រោយមកអភិបាលក្រុង Kryvyi Rih លោក OleksandrVilkul បានសរសេរនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមថាចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ប្រាំមួយនាក់ របួស២៥នាក់ហើយមនុស្ស ៧នាក់ត្រូវបានគេបារម្ភថាជាប់នៅក្រោមគំនរបាក់បែក។លោក Lysak បាននិយាយថាប្រព័ន្ធ ការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីល Cruise ចំនួន ៣ ពីលើទីក្រុង ប៉ុន្តែនៅមានមីស៊ីលផ្សេងទៀតចូលមក” វាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ។ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានថ្កោលទោសការវាយប្រហារនេះ និងបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ៕