អង្គការណាតូបានចាប់ផ្តើមសមយុទ្ធទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់សម្ព័ន្ធមិត្តយោធាលោកខាងលិចដែលជាសមយុទ្ធមួយបង្ហាញពីការរួបរួមក្នុងចំណោមសមាជិកនិងដៃគូនៃប្លុកនេះខណៈដែលភាពតានតឹងជាមួយរុស្ស៊ីបានកើនឡើងបន្ទាប់ពីការលុកលុយពេញលេញរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២។

សមយុទ្ធការពារអាកាស២០២៣ “Air Defender 23” ដឹកនាំដោយកងទ័ពអាកាសអាល្លឺម៉ង់ ដែលបានចាប់ផ្តើម កាលពីថ្ងៃចន្ទមានយន្តហោះយោធាប្រមាណ ២៥០ គ្រឿងមកពីប្រទេសសមាជិកអង្គការណាតូចំនួន ២៥ និង ប្រទេសជាដៃគូ រួមមានប្រទេសជប៉ុន និងប្រទេសស៊ុយអែត ដែលជាអ្នកស្នើសុំចូលណាតូ។
នៅក្នុងសមយុទ្ធនេះមានទាហានរហូតដល់១០០០០នាក់ ចូលរួមដែលដំណើរការរហូតដល់ថ្ងៃទី ២៣ ខែមិថុនា ហើយត្រូវបានរចនាឡើងដើម្បីបង្កើនអន្តរប្រតិបត្តិការ និងការត្រៀមលក្ខណៈរបស់កងកម្លាំងអាកាសណាតូ ក្នុងស្ថានភាពវិបត្តិរួមទាំងការការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចបើកបរក្នុងករណីមានការវាយប្រហារនៅក្នុងទឹកដីរបស់អង្គការណាតូ។

ឧត្តមសេនីយ៍ឯកអាល្លឺម៉ង់លោក Ingo Gerhartz បានប្រាប់ទូរទស្សន៍សាធារណៈកាលពីថ្ងៃចន្ទថា សារសំខាន់ ដែលយើងកំពុងផ្ញើសារពីសមយុទ្ធនេះគឺថាយើងអាចការពារខ្លួនយើងបាន ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងទ័ពអាកាសរបស់ អង្គការណាតូ មានសារៈសំខាន់ជាចម្បងនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារមួយ ពីព្រោះពួកគេគឺជាអ្នក ឆ្លើយតបដំបូង ដើម្បីការពារប្រជាជននិងកងកម្លាំងប្រដាប់អាវុធរបស់ពួកគេផងដែរ៕
