យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត បានឲ្យដឹងរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរទាំងប្រាំបួនរបស់ពិភព លោកកំពុងបន្តធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររ បស់ពួក គេជាពិសេសប្រទេសចិន ដែលបានស្តុកក្បាលគ្រាប់នុយក្លេអ៊ែរកើនឡើង ១៧ភាគរយនៅឆ្នាំ ២០២២។ប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេនាពេលបច្ចុប្បន្ននេះគឺរុស្ស៊ីមាន ៤៤៨៩អាមេរិកមាន ៣៧០៨ចិន៤១០បារាំង២៩០អង់គ្លេស២២៥ បាគីស្ថាន១៧០ឥណ្ឌា១៦៤អ៊ីស្រាអ៊ែល៩០និងកូរ៉េខាងជើងមាន៣០។

នៅក្នុងរបាយការណ៍ SIPRI Yearbook ២០២៣ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ សារពត៌មានThink Tank បានបានប៉ាន់ប្រមាណថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនបានកើនឡើងពី៣៥០គ្រាប់ក្នុងខែមករា ឆ្នាំ ២០២២ដល់ ៤១០គ្រាប់នៅក្នុងខែមករា ឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងបន្តកើនឡើងថែមទៀត។
របាយការណ៍ខាងលើបានបន្ថែមថាវាអាស្រ័យលើរបៀបដែលប្រទេសចិនសម្រេចចិត្តរៀបចំរចនាសម្ព័ន្ធកងកម្លាំងរបស់ខ្លួនហើយប្រទេសចិនអាចមានសក្តានុពលយ៉ាងហោចណាស់មានមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដូចជាសហរដ្ឋអាមេរិក ឬរុស្ស៊ីនៅឆ្នាំ ២០៣០។

កងទ័ពរំដោះប្រជាជន (PLA) គឺជាកម្លាំងប្រយុទ្ធដ៏ធំបំផុតរបស់ពិភពលោក ហើយប្រទេសចិនក៏កំពុងចូលរួមក្នុង កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មឧបករណ៍យោធា និងសព្វាវុធរបស់ខ្លួន។
របាយការណ៍របស់ SIPRI នៅទូទាំងពិភពលោក បានប៉ាន់ប្រមាណថាមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២៥១២ នៅក្នុងខែមករា ឆ្នាំ ២០២៣ដោយមានប្រហែល ៩៥៧៦នៅក្នុងឃ្លាំងយោធាសម្រាប់ការប្រើប្រាស់ជាសក្ដានុពល ពោលគឺមាន៨៦គ្រាប់ច្រើនជាងនៅក្នុងខែមករា ឆ្នាំ ២០២២៕