ភ្នំពេញ៖ឱក សុគន្ធកញ្ញា បង្ហាញខ្លួនចុងក្រោយនេះធ្វើឲ្យFan មានការចាប់អារម្មណ៍ខ្លាំងព្រោះនាងបានសម្រកគីឡូស្ទើតែស្វែលដូចកាលនៅលីវ ពោលគឺការមានព្រលឹងបន្ដិចក្រោយសម្រាលកូននោះឥឡូវស្រកអស់ជាច្រើនគីឡូវិញ ខណៈដែលនាងមានការហាត់ប្រាណជាប្រចាំផង និងលេចឭតាមតារាស្និតនាងបង្ហើបថាកញ្ញា ក៍ប្រើផលិតផលសម្រកដោយប្រុងប្រយ័ត្នដែរ។ការយកគីឡូស្រាលមកវិញរបស់សុគន្ធកញ្ញា នាពេលនេះច្បាស់ណាស់ថានាងមិនប្រញ៉ាប់ពពោះយកកូនទី២ តាមការជម្រុញពីតារារួមអាជីពនិងFan របស់នាងដែលឲ្យយោបល់នៅថ្ងៃខួបនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់នាងគម្រប់៤ឆ្នាំកាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៣ និងខួបមង្គលការរបស់នាងនៅឆ្នាំមុនៗនេះទេ។នេះក៍ជាសញ្ញាមួយផងដែរដែលបញ្ជាក់ថាសុគន្ធកញ្ញា ចង់វាយលុកទីផ្សារចម្រៀងសារជាថ្មីឡើងវិញទើបនាងប្រឹងសម្រកគីឡូឲ្យស្ទើតែបានដូចមុនមានស្វាមីនិងកូនហើយការពពោះយកកូនថែមត្រូវបានពន្យាពេល ខណៈដែលពេលនេះកូនប្រុសរបស់នាងក៍មានអាយុជាង៤ឆ្នាំទៅហើយ។

ឱក សុគន្ធកញ្ញា ត្រូវបានមជ្ឈដ្ឋានមហាជនមើលឃើញថាបទចម្រៀងរបស់នាងមិនសូវមានសន្ទុះខ្លាំងដូចកាលនៅលីវនោះទេ រយៈពេល៤ឆ្នាំចុងក្រោយនេះ ហើយប្រសិនបើនាងមិនប្រញ៉ាប់សម្រកគីឡូជាបន្ទាន់ និងពង្រឹងទីផ្សារចម្រៀងឡើងវិញទេ នោះនាងអាចដើរតាមផ្លូវតារាដែលមានប្ដីនិងកូនហើយធ្លាក់កេរ្ដិ៍ឈ្មោះយ៉ាងគំហ៊ុគរហូតពិបាកស្ដារមុខជាមិនខាន។ប៉ុន្ដែកន្លងមកអ្នកជំនាញសិល្បៈលោកគួច ខេវិន និងលោកមិញ សុធីវណ្ណ ធ្លាប់អះអាងស្រដៀងគ្នាថានៅពេលដែលសុគន្ធកញ្ញា ក្លាយទៅជាសាច់ញាត្តិរបស់ក្រុមគ្រួសារថៅកែហង្សមាសនោះដាច់ខាតម្ចាស់ផលិតកម្មធំមួយនេះនឹងមិនបណ្ដោយឲ្យនាងធ្លាក់ចុះជាដាច់ខាត។តែអ្នកតាមដានវិស័យចម្រៀងនិយាយថាប្រសិនបើតារាល្បីម្នាក់គ្មានអ្វីថ្មីមកបង្ហាញFan របស់ខ្លួននោះទេ កុំថាឡើយជាប្អូនថ្លៃថៅកែទោះជាម្ចាស់ផលិតកម្មនោះជាតារាចម្រៀងក៍មិនអាចទប់ជាប់ដែរ ព្រោះនៅក្នុងពិភពសិល្បៈ”រលកក្រោយ ច្រានរលកមុន”ជាក់ស្ដែងដូចជាពេលនេះនាងតន់ ច័ន្ទសីម៉ា កំពុងតែអុកឡុកទីផ្សារចម្រៀងដែលមិនត្រឹមតែធ្វើឲ្យតារាគីឡូប្រហាក់ប្រហែលគ្នាពិបាកទប់ទល់នោះទេ ប៉ុន្ដែតារារៀមច្បងមួយចំនួនទៀតក៍ប្រឈមក្នុងការប្រជែងជាមួយនាងដែរ។

ទោះជាឱក សុគន្ធកញ្ញា លែងសូវមានបទចម្រៀងចេញមកក្រើកដូចមុនក្ដី ប៉ុន្ដែនាងនៅតែចេញមុខតាមបណ្ដារConcerts ធំៗជាបន្ដបន្ទាប់ ព្រោះស្វាមីនាងលោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងនិងដឹកនាំការប្រគុំតន្រ្ដីទាំងឡាយរបស់ទូរទស្សន៍ហង្សមាស ខណៈដែលពេលនេះសុគន្ធកញ្ញា ក៍កំពុងតែចេញមុខធ្វើជាCoach របស់កម្មវិធីThe Voice Cambodia រដូវកាលទី៣ ផងដែរបន្ទាប់ពីនៅរដូវកាលទី២ នាងបានដឹកដៃកូនក្រុមលោកថែល ថៃ ឲ្យលើកពានបានដូចបំណង។អ្វីដែលគូរឲ្យកត់សម្គាល់នោះសុគន្ធកញ្ញា នៅតែក្ដាប់ស្ពតពាណិជ្ជកម្មធំៗជាច្រើនក្នុងដៃ ហេតុនេះប្រាក់ចំណូលប្រចាំឆ្នាំរបស់នាងនៅតែស្ថិតក្នុងលំដាប់តារាជូរមុខនៅឡើយ។

គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានបាត់បង់ដៃគូដ៍សំខាន់របស់នាងដល់ទៅ២នាក់គឺលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលពេលនេះធ្លាក់ក្នុងកណ្ដាប់ដៃនាងតន់ ច័ន្ទសីម៉ា ធ្វើឲ្យតារាកូន១ពិបាករកអ្នកថ្មីដែលសាកសមនាងមកជំនួស ក្រៅពីវិលទៅចាប់ដៃជាមួយលោកឆន សុវណ្ណារាជ ជាថ្មី។ការបាត់បង់លោកខែម ប៊ុនថៃ នាពេលនេះដែរក៍នាំឲ្យស្ងាត់រឿងសុគន្ធកញ្ញា គ្រោងថតភាពយន្ដជាលើកដំបូងផងដែរ បន្ទាប់ពីនាងខកខានឱកាសនេះកាលពីចុងឆ្នាំ២០១៩ ដោយសារតែមានផ្ទៃពោះទើបសុខ ស្រីនាង ចូលទៅជំនួសនាងក្នុងតំណែងជាតួឯកភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស” ដែលថតចប់ជិត៤ឆ្នាំ អត់ទាន់ឃើញដាក់បញ្ចាំង។

ក្រៅពីឱក សុគន្ធកញ្ញា តារាដែលត្រូវFan ជម្រុញឲ្យយកកូននៅឆ្នាំ២០២៣ នេះក៍មានអ្នកនាងសុគន្ធ និសា ម្នាក់ទៀតដែរដែលរៀបការប្ដីជាង៥ឆ្នាំ អត់កូន១គ្រាប់ ។ប៉ុន្ដែសម្រាប់សុគន្ធកញ្ញា ពេលនេះនាងបង្ហាញច្បាស់ហើយទៅអ្នកគាំទ្រនាងថាប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះអត់ទាន់បានត្រៀមពពោះជាលើកទី២ នោះទេ តែអ្វីដែលនាងត្រូវធ្វើនាពេលនេះគឺការថែរាងឲ្យស្វែលឡើងវិញ ដែលរឿងនេះមិនត្រឹមតែធ្វើឲ្យនាងមានសង្ឃឹមក្នុងការប្រជែងទីផ្សារចម្រៀងម្ដងទៀតនោះទេ ប៉ុន្ដែវាក៍ជាព្រួញ១បាញ់បានសត្វ២ តែម្ដង ព្រោះគេជឿរថាស្វាមីនាងនឹងរឹតតែក្នក់ក្នាញ់លើរូបនាងថែមទៀតពេលឃើញភរិយាពូកែថែរាង ហេតុនេះចំណងស្នេហារបស់ពួកគេគឺគ្មានប្រឈមហានិភ័យឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះកាលពីដើមខែឧសភា ឆ្នាំ២០២៣ នោះកញ្ញា ត្រូវបានតារាសិល្បកររួមអាជីពខ្លះបានហៅនាងថាជា”ជំទាវៗ” និងហៅស្វាមីនាងថាជា”ឧកញ៉ាៗ”ទៀតផង បើទោះជាគេមិនទាន់ឃើញមានព្រះរាជក្រឹត្យតែងតាំងគោរម្យងារមួយនេះដល់លោកសុខលី ជាផ្លូវការក្ដី។តាមព័តមានថាសុគន្ធកញ្ញា នឹងមិនពន្យាពេលយកកូនទី២ យូឆ្នាំឡើយ ព្រោះការទទួលបានកូន១ទៀត ច្បាស់ណាស់ថាស្វាមីនាងនឹងស្រលាញ់នាងទ្វេដងជាមិនខាន៕

