Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិអាស៊ាន នឹងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង ខណៈដែលសមាជិករបស់ខ្លួនរងការគម្រាមកំហែងពីចិន

អាស៊ាន នឹងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង ខណៈដែលសមាជិករបស់ខ្លួនរងការគម្រាមកំហែងពីចិន

យោងតាមប្រភពព័ត៌មានAFP ចេញផ្សាយកាលពីថ្ងៃសុក្រទី៩ខែមិថុនាឆ្នាំ២០២៣បានឲ្យដឹងថា បណ្តាប្រទេស អាស៊ីអាគ្នេយ៍(អាស៊ានទាំង១០)បានយល់ព្រមធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូងនៅសមុទ្រចិនខាងត្បូងស្របពេលដែលប្រទេសអាស៊ានមួយចំនួនកំពុងរងការលេបត្របាក់ពីប្រទេសមហាអំណាចចិនដោយបានទាមទារកាន់តែខ្លាំងឡើង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ឥណ្ឌូណេស៊ីAntara បានរាយការណ៍ដោយដកស្រងសម្តីប្រមុខយោធាឥណ្ឌូណេស៊ី លោកលោក Yudo Margono បន្ទាប់ពីកិច្ចប្រជុំរបស់ប្រមុខការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅ កោះបាលីថាយើងនឹងធ្វើសមយុទ្ធយោធារួមគ្នានៅខាងជើងសមុទ្រ Natuna ។

លោកបានបន្តថាសមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅខែកញ្ញា ដែលមានការចូលរួមពីសមាជិកទាំង ១០ នៃប្លុកនេះក៏ ដូចជាសមាជិកអ្នកសង្កេតការណ៍ទីម័រខាងកើតផងដែរ។

លោកបន្តថាសមយុទ្ធនេះនឹងផ្តោតលើសន្តិសុខ និងជួយសង្គ្រោះដែនសមុទ្រ។វាមិនពាក់ព័ន្ធនឹងប្រតិបត្តិការប្រ យុទ្ធឡើយ។លោកបានថ្លែងថា៖ វានិយាយអំពីភាពជាកណ្តាលរបស់អាស៊ាន។

សមាជិកនៃប្លុកនេះបានធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិកពីមុនមកប៉ុន្តែមិនដែលធ្វើសមយុទ្ធយោធាជាប្លុកដោយខ្លួនឯងទេ។

ការប្រកាសធ្វើសមយុទ្ធនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យទីក្រុងប៉េកាំងបញ្ឈប់អាកប្បកិរិយា បង្កហេតុនៅក្នុងផ្លូវទឹកដែលមានជម្លោះបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយនាវាហ្វីលីពីន និងការសមយុទ្ធដ៏ គ្រោះថ្នាក់របស់អ្នកបើកយន្តហោះចម្បាំងចិននៅជិតយន្តហោះស៊ើបការណ៍អាមេរិកនាពេលកន្លងមក។

នៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីខែមុន មេដឹកនាំអាស៊ានក៏បានពិភាក្សាអំពី ឧប្បត្តិហេតុធ្ងន់ធ្ងរនៅសមុទ្រ ចិនខាងត្បូង និងការចរចាដែលកំពុងបន្តសម្រាប់ក្រមសីលធម៌ក្នុងគោលបំណងកាត់ បន្ថយហានិភ័យនៃជម្លោះ នៅទីនោះ។

ក្រៅពីការត្រៀមធ្វើសមយុទ្ធបញ្ហាសំខាន់ៗក្នុងរបៀបវារៈរួមមានការពន្លឿនការចរចាលើអត្ថបទនៃក្រមសីលធម៌ជាមួយប្រទេសចិន។ក្រមសីលធម៌នេះមានគោលបំណងបម្រើជាគោលការណ៍ណែនាំ សម្រាប់ការប្រព្រឹត្តដើម្បី ការពារឧប្បត្តិហេតុយោធានិងគ្រប់គ្រងជម្លោះនៅសមុទ្រចិនខាងត្បូង៕

RELATED ARTICLES