ប្រទេសចិនបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត ZK 1A នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសដើម្បីដឹកជញ្ជូនផ្កាយរណបសរុបចំនួន២៦គ្រឿងទៅកាន់ទីអវកាសដោយបង្កើតកំណត់ត្រាថ្មីសម្រាប់យានដឹកផ្កាយរណបច្រើនបំផុតដែលត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែតចិនតែមួយ។
រ៉ុក្កែតនេះមានបណ្តោយ ៣០ម៉ែត្របានបាញ់បង្ហោះដោយកម្លាំងជម្រុញឥន្ទៈរឹងកាលពីវេលាម៉ោង ១២និង១០នាទីយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ផ្ទុកផ្កាយរណប២៦រួមទាំងផ្កាយរណបពិសោធន៍ Shiyan 24A និង 24B ទៅក្នុងគន្លងដែលបានកំណត់ទុកជាមុន។

ផ្កាយរណបទាំង២៦គ្រឿងមានភារកិច្ចអនុវត្តការបង្ហាញបច្ចេកវិទ្យា និងប្រតិបត្តិការចាប់សញ្ញាពាណិជ្ជកម្មពីចម្ងាយ ។នេះបើយោងតាមCASSpaceដែលជាក្រុមហ៊ុនរ៉ុក្កែតដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងដែលជាកម្មសិទ្ធិរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។
បេសកកម្ម កាលពីខែកុម្ភៈឆ្នាំមុនបាននាំយកផ្កាយរណបចំនួន ២២។ កំណត់ត្រាពិភពលោកត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Falcon 9 របស់ SpaceX ដែលបានដឹកផ្កាយរណបចំនួន១៤៣ គ្រឿងក្នុងរ៉ុក្កែតតែមួយក្នុងខែមករា ឆ្នាំ ២០២១៕