Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិលោកហ្សេឡិនស្គី បំពេញទស្សនកិច្ចតំបន់ទឹកលិច ខណៈរុស្ស៊ី ព្រមានលោកខាងលិចមិនឲ្យផ្តល់អាវុធ នុយក្លេអ៊ែរ

លោកហ្សេឡិនស្គី បំពេញទស្សនកិច្ចតំបន់ទឹកលិច ខណៈរុស្ស៊ី ព្រមានលោកខាងលិចមិនឲ្យផ្តល់អាវុធ នុយក្លេអ៊ែរ

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានទៅទស្សនាតំបន់លិចទឹកភាគខាងត្បូងនៃKhersonកាលពីថ្ងៃ ព្រហស្បតិ៍ដើម្បីពិភាក្សាអំពីប្រតិបត្តិការសង្គ្រោះបន្ទាន់បន្ទាប់ពីទឹកជំនន់ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញទំនប់ដ៏ធំរបស់រុស្ស៊ី។

លោកបាននិយាយថាបញ្ហាសំខាន់ៗជាច្រើនត្រូវបានពិភាក្សដូចជាស្ថានភាពប្រតិបត្តិការក្នុងតំបន់គ្រោះមហន្តរាយ ការជម្លៀសប្រជាជនចេញពីតំបន់ទឹកជំនន់ដ៏មានសក្តានុពល ការលុបបំបាត់ភាពអាសន្នដែលបណ្តាលមកពី ការផ្ទុះទំនប់ ការរៀបចំជំនួយជីវិតសម្រាប់តំបន់លិចទឹក។

យោងតាមមេបញ្ជាការយោធាក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់ផ្ទៃដី ៦០០គីឡូម៉ែត្រការ៉េ នៃតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនត្រូវបានជន់លិចបន្ទាប់ពីការបាក់ទំនប់ Nova Kakhovka កាលពីថ្ងៃ អង្គារ។

លោក Oleksandr Prokudin ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Kherson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើ Telegramថាទឹកជំនន់បានកើនឡើងដល់កម្រិតជាមធ្យមកម្ពស់ ជិត៦ម៉ែត្រ។

អ៊ុយក្រែននិយាយថា មនុស្សយ៉ាងតិចបីនាក់បានស្លាប់ដោយសារការបាក់ទំនប់ Nova Kakhovka។ចំណែកឯអភិ បាលក្រុង Nova Kakhovka ដែលត្រូវបានដំឡើងដោយរុស្ស៊ី

បានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ RIA ថាមនុស្ស ៥ នាក់បានស្លាប់បន្ទាប់ពីឧប្បត្តិ ហេតុកាលពីថ្ងៃ អង្គារ ។

រុស្ស៊ី៖ផ្គត់ផ្គង់នុយក្លេអ៊ែរដល់អ៊ុយក្រែន ស្មើនឹងបញ្ចប់ជីវិតមនុស្សលោកលើផែនដី

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃពុធថា ប្រសិនបើលោក ខាងលិចផ្គត់ផ្គង់ អាវុធនុយក្លេអ៊ែរ ឲ្យប្រទេសអ៊ុយក្រែនវានឹងនាំទៅដល់ការបញ្ចប់ជីវិតមនុស្សនៅលើភពផែន ដី។

នៅក្នុងសន្និសីទសារព័ត៌មានទីក្រុងម៉ូស្គូដែលត្រូវបានសួរដោយអ្នកកាសែតថាប្រសិនបើលោកខាងលិចផ្តល់ អាវុធនុយក្លេអ៊ែរដល់អ៊ុយក្រែននោះ លោកស្រីZakharova បាននិយាយថាហេតុអ្វីបានជា យើងគួរធ្វើអត្ថា ធិប្បាយអំពីភាពឆ្កួតលីលាដែលអាចកើតមានរបស់ពួកគេ ឬគ្រប់គ្រងភាពឆ្កួតនោះ?នេះមិន មែនជាប្រធាន បទរបស់យើងទេ។

លោកស្រីបានចង្អុលបង្ហាញថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាជ្ញាធរអ៊ុយក្រែនបានចាត់វិធាន ការដែលធ្វើឱ្យ ប៉ះពាល់ដល់ផលប្រយោជន៍ប្រទេស និងប្រជាជនរបស់ខ្លួន។លោកស្រីបានបន្តថាប្រសិនបើពួកគេចង់បានការដួលរលំជាសាកលដែលមិនអាចវិលត្រឡប់វិញបាននោះពួក គេនឹងធ្វើវា (ប្រគល់អាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែន) ហើយនៅពេលនោហអ្នកអាចឃើញ នូវអ្វីដែលកំពុងកើត ឡើង។របបទីក្រុងគៀវត្រៀមខ្លួនជាស្រេចដើម្បីបំផ្លាញទឹកដីរបស់ខ្លួន.. ដោយទឹកបំពុលអាម៉ូញាក់។លោកស្រី បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន និងក្រុមរបស់គាត់កំពុងប្រែទៅជា អង្គការភេរវកម្មអន្តរជាតិ៕

RELATED ARTICLES