Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យជួបជុំគ្នាតវ៉ានៅខាងក្រៅអគារ គណៈកម្មាធិការរៀបចំការបោះឆ្នោត

ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យជួបជុំគ្នាតវ៉ានៅខាងក្រៅអគារ គណៈកម្មាធិការរៀបចំការបោះឆ្នោត

ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមានឈ្មោះថា 24 June Democracyបានប្រមូលផ្តុំគ្នានៅទីស្នាក់ ការគណៈ កម្មាធិការរៀបចំការបោះឆ្នោត (EC) ក្នុងសង្កាត់ Lak Si ទីក្រុងបាងកក កាលពីវេលាម៉ោង១រសៀលថ្ងៃព្រហស្បតិ៍ ដើម្បី ការពារលទ្ធិប្រជាធិបតេយ្យនិងគាំទ្រលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់។ នេះបើយោង តាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

រហូតមកដល់វេលាម៉ោង៦និង៣០ល្ងាចថ្ងៃព្រហស្បតិ៍នេះ គេមិនទាន់ឃើញមានការឆ្លើយតបនៅឡើយទេពីមន្ត្រី គណៈកម្មាធិការរៀបចំការបោះឆ្នោត។

ទោះជាយ៉ាងណាក្តីគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ត្រូវបានគេបញ្ជាឱ្យរាប់សន្លឹកឆ្នោតឡើងវិញពីកា រិយាល័យបោះឆ្នោតចំនួន៤៧បន្ទាប់ពីបានរកឃើញថាការរាប់សន្លឹកឆ្នោតសរុបមិនត្រូវគ្នានឹងចំនួនអ្នកទៅបោះឆ្នោតចាប់តាំងពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។នេះបើតាមប្រភពព័ត៌មានដែល ដឹងអំពីបញ្ហានេះ បាននិយាយកាលពីថ្ងៃពុធ។

លោក Ittiporn Boonprakong មន្ត្រីរៀបចំការបោះឆ្នោត បាននិយាយថានៅក្នុងការបោះឆ្នោតនេះយើងទទួល បានពាក្យបណ្តឹងប្រហែល២៨០ហើយវាកំពុងត្រូវបានស៊ើបអង្កេតឱ្យបានលឿនតាមដែលអាចធ្វើបានហើយក៏គ្រោងនឹងប្រកាសលទ្ធផលអោយបានលឿនតាមដែលអាចធ្វើទៅបាន។

ក្រុមអ្នកប្រជាធិបតេយ្យ២៤ ខែមិថុនា ដឹកនាំដោយលោក Somyot Prueksakasemsuk សកម្មជនដែលត្រូវបាន កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាដេតBhumibol Adulyadej ។ ក្រុមនេះត្រូវបានគេដាក់ឈ្មោះតាមបដិវត្តន៍សៀមឆ្នាំ ១៩៣២ដែលបានកើតឡើងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៣២ហើយបានឃើញការផ្លាស់ប្តូរដ៏បង្ហូរឈាមរបស់សៀម ទៅជារាជាធិបតេយ្យ អាស្រ័យរដ្ឋ ធម្មនុញ្ញ។

ក្រុមគាំទ្រប្រជាធិបតេយ្យបាននិយាយថា បានបង្ហាញលិខិតមួយទៅកាន់ECជំរុញឱ្យអ្នកឃ្លាំមើលការបោះឆ្នោត ប្រកាសលទ្ធផលជាបន្ទាន់ ក៏ដូចជាច្រានចោលពាក្យបណ្តឹងប្រឆាំងនឹងលោក Pita Limjaroenrat ទាក់ទងនឹង បទចោទប្រកាន់កាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។

លោកPita ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ភាគហ៊ុនចំនួន ៤២០០០នៅក្នុង ITV Plc ដែលជាប្រតិបត្តិករនៃ ស្ថានីយទូរទស្សន៍ iTV ដែលលែងដំណើរការ។ តាមច្បាប់រដ្ឋធម្មនុសមាជិកសភាត្រូវបានហាមឃាត់មិនឱ្យកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ក្រុមខាងលើនេះបាននិយាយថា ខ្លួនបានអញ្ជើញសិស្សានុសិស្ស និស្សិតនិងសាធារណជនទូទៅឱ្យចូលរួមក្នុង ការប្រមូលផ្តុំនេះ ដើម្បី ការពារលទ្ធិប្រជាធិបតេយ្យដោយបន្ថែមថា ការវាយប្រហារលើលោកPitaត្រូវបានគ្រោង ទុកដោយអ្នកគាំទ្ររបបយោធា។ពួកគេក៏បានអះអាងដែរថា មនុស្សទាំងនេះចង់បញ្ឈប់លោក Pitaមិនអោយ អង្គុយកៅអីនាយករដ្ឋមន្ត្រីបន្ទាប់ របស់ប្រទេសថៃ ទោះបីជាគណបក្សរបស់លោកទទួលបានអាសនៈសមាជិក សភាច្រើន ជាងគេពីការបោះឆ្នោត ទូទៅនៅថ្ងៃទី ១៤ ខែឧសភាក៏ដោយ។ «ពួកគេបំពានច្បាប់ដើម្បីរា រាំងដល់ ដំណើរការលទ្ធិប្រជាធិបតេយ្យ និង មិនអើពើនឹងដំណោះស្រាយរបស់ប្រជាពលរដ្ឋ៕

RELATED ARTICLES