Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិរយៈពេល៥០ឆ្នាំ អាកាសធាតុសម្លាប់មនុស្ស​២លាន​នាក់​ និង​ខាតបង់សេដ្ឋកិច្ច​៤,៣​ទ្រីលាន

រយៈពេល៥០ឆ្នាំ អាកាសធាតុសម្លាប់មនុស្ស​២លាន​នាក់​ និង​ខាតបង់សេដ្ឋកិច្ច​៤,៣​ទ្រីលាន

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី២៣ខែឧសភាថា បញ្ហាអាកាសធាតុប្រែប្រួលខ្លាំង និងព្រឹត្តិការណ៍ទាក់ទងនឹងអាកាសធាតុនៅជុំវិញពិភពលោកបានសម្លាប់មនុស្សជាង ២លាននាក់ និងបណ្តាល​ឱ្យខូចខាតសេដ្ឋកិច្ចចំនួន ៤,៣ទ្រីលានដុល្លារក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថាបញ្ហាអាកាសធាតុ និងព្រឹត្តិការណ៍ទាក់ទងនឹងទឹក(រាំងស្ងួតនិងជំនន់)សរុបចំនួន១១៧៧៨ ត្រូវបានរាយការណ៍ពីឆ្នាំ ១៩៧០ ដល់​ឆ្នាំ២០២១ហើយជាង ៩០% នៃការស្លាប់ដែលបានរាយការណ៍នៅទូទាំង​ពិភពលោកបានកើត​ឡើងនៅក្នុង​ប្រ​ទេសកំពុងអភិវឌ្ឍន៍។

ចំនួនអ្នកស្លាប់សរុបដែលបានរាយការណ៍សម្រាប់ឆ្នាំ២០២០ និង២០២១មានចំនួន២២៦០៨នាក់បាន​បង្ហាញពីការ​ថយ​ចុះបន្ថែមទៀតបើប្រៀបធៀបទៅនឹងមធ្យមភាគប្រចាំឆ្នាំកាលពី១០ ឆ្នាំមុន។ នេះបើយោងតាមការរកឃើញ។ទោះបីជាយ៉ាងណាក៏ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថាការខាតបង់ផ្នែកសេដ្ឋកិច្ចបានកើនឡើង ។

របាយការណ៍ដដែលបានបន្ថែមថា សីតុណ្ហភាពក្តៅខ្លាំងគឺជាមូលហេតុនាំមុខគេនៃការស្លាប់ដែល​ត្រូវបានរាយ​ការណ៍​ហើយទឹកជំនន់គឺជាមូលហេតុចម្បងនៃការខាតបង់សេដ្ឋកិច្ច។

ការរកឃើញនេះត្រូវបានចងក្រងដោយ WMO ជាការធ្វើបច្ចុប្បន្នភាពទៅលើការស្លាប់ និងការបាត់បង់សេដ្ឋកិច្ច​ដែល​បណ្តាលមកពីអាកាសធាតុ និងបញ្ហាទឹក ដែលគ្របដណ្តប់រយៈពេល ៥០ ឆ្នាំពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០១៩ ៕

RELATED ARTICLES