រហូតមកដល់ម៉ោងនេះទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធនៅតែជាបញ្ហាចោទសួរថាតើនណាជាអ្នកគ្រប់គ្រងពិតប្រាកដ? ចម្លើយវាអាស្រ័យលើមនុស្សដែលអ្នកសួរ។យោងតាមលោក Yevgeny Prigozhin ប្រធានអង្គភាពទាហានស៊ីឈ្នួលរុស្ស៊ី Wagner បាននិយាយថាកងទ័ពរបស់លោកដណ្តើមយក ទឹកដីទាំងអស់ដែលពួកគេបានសន្យាថានឹងចាប់យករហូតដល់មួយសង់ទីម៉ែត្រចុងក្រោយ។នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Yevgeny Prigozhin បានឈរជាមួយទាហានស៊ីឈ្នួលរបស់គាត់ហើយបានអះអាងថាបានគ្រប់គ្រងទីក្រុងទាំងស្រុងដោយនិយាយថាគាត់នឹងប្រគល់វាទៅប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភា។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរក្រុម Wagner សម្រាប់ ការបញ្ចប់ប្រតិបត្តិការដើម្បីរំដោះទីក្រុង Artemovsk ដោយប្រើឈ្មោះសូវៀត-រុស្ស៊ីសម្រាប់ Bakhmut ។
ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ហ្សឡិនស្គីវិញនិយាយថា កងកម្លាំងរបស់លោកនៅតែប្រយុទ្ធនៅទីក្រុង Bakhmut។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Hanna Maliar បាននិយាយកាលពីថ្ងៃច័ន្ទថា កងកម្លាំងអ៊ុយក្រែននៅតែកាន់កាប់ផ្នែកតូចមួយនៃទីក្រុងហើយកំពុងឈានទៅមុខបន្តទៀតរបស់ Bakhmut ។
កាលពីថ្ងៃអង្គារ លោក Maliar បានអះអាងថាការប្រយុទ្ធគ្នាបាន«ថយចុះប៉ុន្តែថាកងកម្លាំងអ៊ុយក្រែនបានរក្សាការឈរជើងមួយចំនួនតូចរបស់ពួកគេនៅក្នុងទីក្រុងនេះ។
ការប្រយុទ្ធគ្នានៅតែបន្តនៅជាយក្រុង។ សត្រូវកំពុងព្យាយាមដណ្តើមយកទីតាំងដែលមានប្រយោជន៍ ប៉ុន្តែត្រូវបរាជ័យ។ នៅក្នុងតំបន់មួយចំនួន សត្រូវគឺស្ថិតនៅលើការការពារ។
ហេតុអ្វីបានជា Bakhmut សំខាន់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?
Bakhmut ដែលធ្លាប់មានប្រជាជនប្រហែល ៧ម៉ឺននាក់បានក្លាយជាសមរភូមិប្រយុទ្ធគ្នាយ៉ាងសាហាវរយៈពេលប្រាំបីខែបណ្តាលឲ្យមានការបង្ហូរឈាមបំផុតចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២។
ទីក្រុង Bakhmut មានតម្លៃយុទ្ធសាស្ត្រ
ដើម្បីឱ្យរុស្ស៊ីឈានទៅមុខកាន់តែខ្លាំងឡើងទៅក្នុងអ៊ុយក្រែន និងសម្រេចបាននូវគោលបំណងរបស់លោកពូទីនក្នុងការរំដោះ Donbas រុស្ស៊ីត្រូវចាប់យក Bakhmut។
ប្រសិនបើភាគីណាមួយដណ្តើមបានទីក្រុងនេះទាំងស្រុងនោះ ពួកគេនឹងប្រឈមមុខនឹងខ្សែការពារជាបន្តបន្ទាប់ដែលដាក់នៅជុំវិញនោះ។

សារៈសំខាន់របស់ទីក្រុង ជំនួសមកវិញដោយទម្ងន់ជានិមិត្តរូប ដែលវាបានប្រមូលក្នុងរយៈពេលជាច្រើនខែនៃការប្រយុទ្ធគ្នាដ៏ជូរចត់។ សម្រាប់អ៊ុយក្រែន តំបន់នេះវាបានក្លាយជាឧទាហរណ៍នៃការតស៊ូដែលបានកំណត់។ ទីក្រុងនេះបានឃើញការប្រយុទ្ធគ្នាខ្លាំងបំផុតមួយចំនួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។ រូបភាពនៃសង្គ្រាមបង្ហូរឈាមត្រូវបានចែករំលែកនៅលើកម្មវិធីផ្ញើសារ Telegram ហើយពាក្យBakhmut បានក្លាយជាពាក្យស្លោកដ៏ពេញនិយមនៅលើបណ្ដាញសង្គម។
ម៉្យាងវិញទៀតរុស្ស៊ីត្រូវការជ័យជំនះ។ បន្ទាប់ពីការឈានទៅមុខដំបូងរបស់ខ្លួននៅក្នុងខែដំបូងនៃការលុកលុយពេញលក្ខណៈរបស់ខ្លួន ការវាយលុកដ៏ជោគជ័យរបស់អ៊ុយក្រែនបានដណ្តើមយកមកវិញនូវទឹកដីមួយចំនួនដែលជាការបរាជ័យសម្រាប់កងកម្លាំងរុស្ស៊ី។ជ័យជម្នះសម្រាប់រុស្ស៊ីនៅ Bakhmut ក៏អាចត្រូវបានគេមើលឃើញថាជាជ័យជម្នះសម្រាប់ លោកPrigozhinនិងអាចបង្កើនជំហររបស់គាត់ជាមួយវិមានក្រឹមឡាំង៕