មេដឹកនាំគណបក្សឆ្ពោះទៅមុខ Move Forward លោក Pita Limjaroenrat បាននិយាយកាលពីថ្ងៃអង្គារទី២៣ខែឧសភាឆ្នាំ ២០២៣ថារដ្ឋាភិបាលចម្រុះក្រោមការដឹកនាំរបស់លោកនឹងធានាឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំសមរម្យដោយមិនធ្វើឱ្យខូចខាតដល់ឧស្សាហកម្ម និងសេដ្ឋកិច្ច។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

លោកPitaបានធ្វើការសន្យាបន្ទាប់ពីលោកបានជួបតំណាងសហព័ន្ធឧស្សាហកម្មថៃ(FTI)កាលពីថ្ងៃអង្គារ។ការប្រជុំមានរយៈពេលប្រហែលពីរម៉ោងបន្ទាប់មកលោកបាននិយាយទៅកាន់អ្នកកាសែត។
លោកបានថ្លែងថា គណបក្សរបស់លោកមានគម្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ ប៉ុន្តែវានឹងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនោះទេ ដោយសារតែវានឹងផ្អែកលើកំណើនសេដ្ឋកិច្ច អតិផរណា និងប្រសិទ្ធភាពរបស់កម្មករ។គណបក្សរបស់លោកចង់ដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមាដល់៤៥០បាតស្មើនឹងជាង៥០០០០រៀលប៉ុន្តែមិនទាន់បានពិភាក្សាអំពីអត្រាថ្មីជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគ្រោងនឹងដំឡើងថ្លៃខុសៗគ្នា។

បច្ចុប្បន្ន ប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃនៅទីក្រុងបាងកកគឺ ៣៥៣បាត ខណៈកម្មករនៅឈុនបូរីទទួលបាន ៣៥៤បាតក្នុងមួយថ្ងៃ។ កម្មករនៅតាមខេត្តផ្សេងទទួលបានតិចជាងនេះ។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីជាថ្នូរនឹងការដំឡើងប្រាក់ឈ្នួល រដ្ឋាភិបាលរបស់លោកនឹងជួយនិយោជកតាមរយៈការកាត់បន្ថយពន្ធ និងវិធានការជំរុញសាច់ប្រាក់ងាយស្រួល ដូចអ្វីដែលណែនាំដោយអតីតរដ្ឋបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

លោកក៏បាននិយាយផងដែរថាលោកអាចដឹងពីតម្លៃដែលបានស្នើឡើងរបស់ FTI លើតម្លៃអគ្គិសនីអោយនៅត្រឹម៤,៧២បាត បាតក្នុងមួយគីឡូវ៉ាត់ជាមួយនឹងការពិនិត្យឡើងវិញនៃការគណនាតម្លៃថាមពល។បច្ចុប្បន្នអគ្គិសនីមានតម្លៃ៤,៧០បាតក្នុងមួយគីឡូវ៉ាត់តែវាមានតម្លៃ៥,៣៣ បាតសម្រាប់អាជីវកម្មចាប់ពីខែមករាដល់ខែមេសា៕