Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិសមាជិកព្រឹទ្ធសភា១៤នាក់ គាំទ្រលោកPita ធ្វើជា​នាយក​រដ្ឋមន្ត្រី

សមាជិកព្រឹទ្ធសភា១៤នាក់ គាំទ្រលោកPita ធ្វើជា​នាយក​រដ្ឋមន្ត្រី

សមាជិកព្រឹទ្ធសភាលោក Sathit Limpongpan រួមជាមួយសមាជិកព្រឹទ្ធសភា១៤នាក់ផ្សេងទៀត បានសន្យាគាំ​ទ្ររដ្ឋាភិបាលចម្រុះ៨គណបក្សដែលដឹកនាំដោយPita និងជាបេក្ខជននាយករដ្ឋមន្ត្រី។

មកទល់ពេលនេះ សម្ព័ន្ធភាពដែលដឹកនាំដោយ គណបក្សឆ្ពោះទៅមុខប្រមូលបាន៣១៣អាសនៈ ពីគណបក្ស​ចំនួនប្រាំបី។ជំហានបន្ទាប់ត្រូវការយ៉ាងហោចណាស់៣៧៦សំឡេងនៅក្នុងសភា​ទាំងពីរដែលមានសមាជិក​សរុប​៧៥០អាសនៈ(សភា៥០០និងព្រឹទ្ធសភា ២៥០)។

លោកSathit បាននិយាយថាលោកបានស្តាប់គោលនយោបាយរបស់MFPហើយបានរកឃើញថាពួកគេមានភាព​ច្បាស់លាស់គ្រប់គ្រាន់ដើម្បីគាំទ្រ។

ព្រឹទ្ធសមាជិកលោកស្រី Prapasri Suchanthabut ក៏បានចង្អុលបង្ហាញថាលោកស្រីនឹងបោះការគាំទ្រ លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី។

ព្រឹទ្ធសមាជិកលោក Direkrit Jenklongtham បាននិយាយថា លោកនឹងគោរពការសម្រេចចិត្តិរបស់ប្រជាជន និងបានអបអរសាទរចំពោះលោក Pita សម្រាប់ជោគជ័យនៃការបោះឆ្នោតរបស់ MFP បន្ទាប់ពីដណ្តើម​បាន​អាសនៈចំនួន ១៥១ ក្នុងចំណោមអាសនៈសភាចំនួន ៥០០ កាលពីថ្ងៃអាទិត្យ។

លោកបាននិយាយថា ប្រសិនបើអាចធ្វើទៅបាន លោក Pita គួរតែបញ្ជាក់ពីគោលជំហររបស់គណបក្សដែល​មានបំណងកែប្រែច្បាប់រដ្ឋធម្មនុញ្ញមាត្រា១១២ដែលពាក់ព័ន្ធ នឹងការប្រមាទព្រះមហាក្សត្រ។ លោកបន្តថាប្រ​សិនបើមានគម្រោងធ្វើវិសោធនកម្ម គណបក្សត្រូវតែពន្យល់ថា តើវានឹងទៅយ៉ាងណា។ លោកបានបន្ថែមថា ព្រឹទ្ធសភាក៏អាចនឹងអញ្ជើញលោក Pita មកផ្តល់ការពន្យល់ផងដែរ។

ចំណៃកឯកលោ Wanchai Sornsiri ព្រឹទ្ធសមាជិកដែលនិយាយមិនសំចៃមាត់បានបដិសេធនិង​ជំទាស់ទៅនឹង​លោក Pita ដោយនិយាយថាលោកមានការយល់ខុសពីនេះ។លោកបានប្តេជ្ញាថានឹងជ្រើសរើសអ្នកណាដែលអាចប្រមូលសំឡេងលើសពីពាក់កណ្តាលក្នុងសភាតំណាងរាស្រ្តជានាយករដ្ឋមន្ត្រី៕

RELATED ARTICLES