មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនអមដំណើរដោយកូនស្រីបានទៅពិនិត្យផ្កាយរណបចារកម្មយោធា ដែលទើបត្រូវបានសាងសង់បញ្ចប់រួចរាល់ជាមួយនឹងក្តីរំពឹងថានឹងបាញ់បង្ហោះក្នុងពេលឆាប់ៗនេះ ។
ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់កន្លែងអវកាស លោកគីមជុងអ៊ុនបានពណ៌នាថាការស៊ើបការណ៍លើលំហ អាកាសគឺមានសារៈសំខាន់សម្រាប់ទប់ទល់នឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង(KCNA)បាននិយាយកាលពីថ្ងៃពុធថាក្នុងអំឡុងដំណើរ ទស្សនកិច្ចកាលពីថ្ងៃអង្គារលោកក៏បានអនុម័តផែនការសកម្មភាពនាពេលអនាគតតែមិនបានបញ្ជាក់ច្បាស់លាស់មួយក្នុងការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបនេះទេ។ បើទោះជាកូរ៉េខាងជើងមិនបានបង្ហាញពីកាលបរិច្ឆេទនិងគោលដៅសម្រាប់ការបាញ់បង្ហោះផ្កាយរណបនេះក្តី តែអ្នកវិភាគខ្លះនិយាយថាអាចនឹងធ្វើឡើនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
លោកគីមបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា ដោយជោគជ័យគឺជាតម្រូវការ បន្ទាន់នៃបរិយាកាសសន្តិសុខរបស់ប្រទេស” នេះបើយោងតាមរបាយការណ៍របស់KCNA។
កាលពីដើមឆ្នាំនេះ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងបានបញ្ចប់ការសាងសង់ផ្កាយ រណបចារកម្ម យោធាដំបូងរបស់ខ្លួន ហើយថាលោក គីមជុងអ៊ុនបានជំរុញឱ្យរៀបចំសម្រាប់ការបាញ់ បង្ហោះឱ្យលឿនតាម ដែលអាចធ្វើទៅបាន៕