Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិហ្វីលីពីន ដំឡើងឧបករណ៍ការពារដែនសមុទ្រ​នៅ​តំបន់​ជម្លោះសមុទ្រចិន ខាងត្បូង

ហ្វីលីពីន ដំឡើងឧបករណ៍ការពារដែនសមុទ្រ​នៅ​តំបន់​ជម្លោះសមុទ្រចិន ខាងត្បូង

ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទទី១៥ខែឧសភាថាប្រទេសហ្វីលីពីនបានដំឡើងឧបករណ៍ការពារដែនសមុទ្រដែលគេហៅថា Buoyនៅក្នុងតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង រួមទាំងថ្មប៉ប្រះទឹក ដើម្បីការពារអធិប​តេយ្យភាពរបស់ខ្លួន ដែលនាវាចិនជាង១០០គ្រឿងពេលថ្មីៗនេះត្រូវបានឃ្លាំមើល ។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនគ្រោងនឹងដាក់ពង្រាយBuoyចំនួនប្រាំមួយបន្ថែមទៀតនៅក្នុងសមុទ្រដែលមានជម្លោះ​នៅ​ចុងឆ្នាំនេះ ដែលទីប្រឹក្សាសន្តិសុខជាតិលោក Eduardo Ano បាននិយាយថាយើងមានភាពម៉ឺងម៉ាត់ និងប្តេជ្ញា​ការ​ពារ ទឹកដី និងអធិបតេយ្យភាពរបស់យើង។

Buoyដែលសម្គាល់ដោយទង់ជាតិហ្វីលីពីន និងឈ្មោះក្នុងតំបន់ ត្រូវបានដាក់ពង្រាយនៅថ្មប៉ប្រះទឹក Julian Felipe (Whitsun) កោះ Patag ថ្មប៉ប្រះទឹក Balagtas កោះ Kota និងកោះ Panata រវាង ថ្ងៃទី ១០ និង ១៣ ឧសភា។

Buoy គឺជាយុថ្កាបណ្តែតទឹកដែលមានមុខងារសម្រាប់បង្ហាញសញ្ញា​អាសន្នដល់នាវារបរទេសដែលរំលោភ​ចូល​ដែន​ទឹករបស់ប្រទេសណាមួយ។លោកបានបន្ថែមថាជាមួយនឹងឧបករណ៍នេះអ្នករាល់គ្នាដែល​ធ្វើដំណើរតាមផ្លូវ​សមុទ្រនឹងត្រូវបានប្រកាសអាសន្នថាពួកគេកំពុងចូលក្នុងទឹកដីហ្វីលីពីន។

កាលពីខែមុន នាវាចិនជាង ១០០ ត្រូវបានគេប្រទះឃើញស្នាក់នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Julian Felipe អស់រយៈ​ពេលជាងមួយសប្តាហ៍ ខណៈដែលនាវាចិនបានរារាំងនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនអំឡុងពេលល្បាតនៅជិត Second Thomas Shoal ៕

RELATED ARTICLES