Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិព្យុះម៉ូឆា វាយប្រហារមីយ៉ានម៉ាស្លាប់៦ របួសជាង ៧០០នាក់

ព្យុះម៉ូឆា វាយប្រហារមីយ៉ានម៉ាស្លាប់៦ របួសជាង ៧០០នាក់

កាលពីថ្ងៃចន្ទទី ១៥ឧសភាឆ្នាំ ២០២៣ ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសមនុស្សប្រហែល ១០០០នាក់ដែលជាប់ នៅក្នុងទឹកសមុទ្រជម្រៅ៣,៦ម៉ែត្រតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីព្យុះស៊ីក្លូនម៉ូឆាដ៏មានឥទ្ធិពលមួយបានវាយប្រហារ ។

ព្យុះមូឆា(Mocha) នាំមកនូវព្យុះសង្ឃរា និងជំនន់បាក់ដីកាលពីថ្ងៃអាទិត្យ និងបានបំបាក់ប៉មទំនាក់ទំនងក្នុងក្រុង Sittwe ។ Mocha បានបក់បោកក្នុងល្បឿន ២០៩គីឡូម៉ែត្រ ក្នុងមួយម៉ោង។នេះបើយោងតាមរូបភាពដែលបាន ផ្សព្វផ្សាយលើបណ្តាញសង្គម។

នៅក្នុងហេតុការណ៍នេះយ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់និងជាង៧០០នាក់បានរងរបួសប៉ុន្តែផលប៉ះពាល់ពិតប្រាកដមិនទាន់ច្បាស់នៅឡើយទេ។យោងតាមរបាយមួយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថាផ្ទះ ជាង ៨៦០ និងមន្ទីរពេទ្យឬគ្លីនិកចំនួន ១៤ ត្រូវបានខូចខាតនៅទូទាំងប្រទេស។

ប្រព័ន្ធគមនាគមន៍ទំនាក់ទំនងភាគច្រើនត្រូវបានកាត់ផ្តាច់ កាលពីថ្ងៃច័ន្ទជាមួយរដ្ឋធានី Sittwe របស់រដ្ឋរ៉ាឃីន ដែលមានប្រជាជនប្រហែល១៥ម៉ឺននាក់ ដែលទទួលរងនូវឥទ្ធិពលនៃព្យុះ៕

RELATED ARTICLES