Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិលោកPita Limjaroenrat ត្រៀម​​ធ្វើនាយករដ្ឋមន្ត្រី​ទី​៣០​របស់ថៃ ខណៈព្រឹទ្ធសភា ២រូប ចេញមុខប្រឆាំង

លោកPita Limjaroenrat ត្រៀម​​ធ្វើនាយករដ្ឋមន្ត្រី​ទី​៣០​របស់ថៃ ខណៈព្រឹទ្ធសភា ២រូប ចេញមុខប្រឆាំង

ប្រធានគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat បានប្រកាសកាលពីថ្ងៃចន្ទ ថាលោកនឹងបង្កើត​រដ្ឋាភិបាលចម្រុះតាមការគ្រោងទុកដែលមានអតីតគណបក្សប្រឆាំងចំនួនប្រាំ និងគណបក្សថ្មីមួយ ដែលមាន​សមាជិកសភាសរុបចំនួន ៣០៩អាសនៈនិងរូបលោកជានាយករដ្ឋមន្ត្រី។នេះបើយោងតាមការចេញផ្សាយ​របស់​ការសែតថៃបាងកកប៉ុស្តិ៍កាលពីថ្ងៃចន្ទទី១៥ ខែឧសភាឆ្នាំ២០២៣។

លោកPitaបានធ្វើសេចក្តីប្រកាសបែបនេះបន្ទាប់ពីគណៈកម្មាធិការរៀបចំការ​បោះឆ្នោតបានប្រកាសថា​គណបក្ស​ឆ្ពោះ​ទៅមុខរបស់លោក ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ​ជាមួយនឹងសមាជិក​សភា​ចំ​នួន​​១៥១ ដែលក្នុងនោះ១១២មកពីមណ្ឌលបោះឆ្នោត និង៣៩ពីបញ្ជីគណបក្ស។

លទ្ធផលបឋមបង្ហាញថាគណបក្ស Move Forward ទទួលបាន ១៥១ អាសនៈ តាមពីក្រោយដោយគណបក្ស​ភឿ​ថៃ ដែលមាន ១៤១ អាសនៈ។ ឈរនៅលេខរៀងទី៣ គឺគណបក្ស Bhumjaithai ដែលទទួលបាន ៧០ អាសនៈ។

គណបក្ស Palang Pracharath ដែលជាគណបក្សរបស់ឧបនាយករដ្ឋមន្ត្រីប្រាវីត វង្សស៊ូវណ្ណ  ទទួលបាន ៤០ អាស​នៈ។

គណបក្ស United Thai Nation របស់ឧត្តមសេនីយ៍ប្រាយុទ្ធ មាន៣៦អាសនៈ ខណៈដែលគណបក្សចាស់ជាង​គេ​របស់​ប្រទេសគឺគណបក្សប្រជាធិបតេយ្យទទួលបាន ២៥អាសនៈ។

លោកPita អាយុ ៤២ ឆ្នាំដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard បានប្រកាសនៅលើ Twitter កាល​ពី​វេលាម៉ោង២ល្ងាចថ្ងៃចន្ទថាសួស្តីបងប្អូនជនរួមជាតិថ្ងៃនេះខ្ញុំ Pita Limjaroenrat ច្បាស់ហើយនិងត្រៀម​ខ្លួនរួច​រាល់ហើយដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។

យើងចែករំលែកក្តីស្រមៃ និងក្តីសង្ឃឹមដូចគ្នា ហើយយើងជឿថាប្រទេសថៃដែលយើង​ស្រលាញ់អាចប្រសើរ​ជាង​នេះ។ការផ្លាស់ប្តូរអាចធ្វើទៅបានប្រសិនបើយើងចាប់ផ្តើមធ្វើវាចាប់ពីថ្ងៃនេះ… ក្តីស្រមៃ និងក្តីសង្ឃឹមរបស់យើងគឺ សាមញ្ញ និងស្មោះត្រង់។

ខ្ញុំមិនគិតថាអ្នកយល់ព្រម ឬមិនយល់ស្របជាមួយខ្ញុំទេ ខ្ញុំនឹងធ្វើជានាយករដ្ឋមន្ត្រីរបស់អ្នក។ មិនថាអ្នកបោះ​ឆ្នោត​​ឱ្យខ្ញុំ ឬអត់ ខ្ញុំនឹងបម្រើអ្នក។

លោក Pita បាននិយាយថា លោកបានទូរស័ព្ទទៅលោកស្រី Paetongtarn Shinawatra ដែលជាមេដឹកនាំ​នៃគ្រួ​សារ​ភឿថៃ ហើយបានអបអរ​សាទរចំពោះលោកស្រីចំពោះការប្តេជ្ញាចិត្ត​ក្នុងអំឡុងពេលយុទ្ធនាការនេះហើយ​បានអញ្ជើញគណបក្សរបស់លោកស្រីឱ្យចូលរួមក្នុងក្រុមចម្រុះ។ លោកស្រី Paetongtarn ក៏បានអបអរសាទរ លោក Pita ដោយនិយាយថាប្រព័ន្ធផ្សព្វផ្សាយគួរតែត្រូវបានជូនដំណឹងថាគណបក្សទាំងពីរបានពិភាក្សាគ្នា ដើ​ម្បី​ផលប្រយោជន៍នៃតម្លាភាព។

អតីតបក្សប្រឆាំងបីទៀតដែលលោកបានទាក់ទងគឺថៃ សាងថៃ ប្រាឆាឆាត និងសេរីរាមាថៃ។ គណបក្សទាំងប្រាំ​មាន​សមាជិក​សភាចំនួន៣០៨រូបរួមគ្នា។ លោកបានបន្តថា គណបក្សទាំងប្រាំមួយនឹងមានសមាជិក​សភាសរុប​ចំ​នួន ៣០៩ រូប ដែលគ្រប់គ្រាន់ដើម្បីក្លាយជារដ្ឋាភិបាលសំឡេងភាគច្រើន។

តើលោកPita Limjaroenrat ជានណា?

លោកPita Limjaroenrat កើតនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៨០ គឺជាអ្នកនយោបាយ និងអ្នកជំនួញរបស់ប្រទេសថៃ។លោកបានចូលស្នងតំណែងប្រធានគណបក្សអនាគតទៅមុខដែលត្រូវបានរំលាយចោល។លោកគាត់គឺជាកូន​ប្រុស​ច្បងរបស់លោក Pongsak Limjaroenrat អតីតទីប្រឹក្សារដ្ឋមន្ត្រី

ក្រសួងកសិកម្ម និងសហករណ៍ ។ លោកគឺជាក្មួយប្រុសរបស់លោក Padung Limjaroenrat ដែលជាអតីតលេខា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាជំនួយការជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រា។

ក្រោយបញ្ចប់ការសិក្សានៅឆ្នាំ ២០០២ជាមួយនឹងកិត្តិយសថ្នាក់ដំបូង លោកទទួលបានអាហារូបករណ៍​ទៅសិក្សា​នៅ​សាកលវិទ្យាល័យTexas។ក្រោយមកលោកបានទទួលអាហារូបករណ៍និស្សិត​អន្តរជាតិពីសាកលវិទ្យា​ល័យ​Harvard ហើយក្លាយជានិស្សិតថៃដំបូងគេ។គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈរួមគ្នានៅក្នុងសាលា John F. Kennedy School of Government នៃសាកលវិទ្យាល័យ Harvard និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាលា Sloan School of Management of Massachusetts Institute of Technology។

ក្នុងវ័យ២៥ឆ្នាំលោកPitaបានត្រលប់ទៅប្រទេសថៃវិញដើម្បីកាន់តំណែងជានាយកគ្រប់គ្រង CEO Agrifood ដែល​ជា​អាជីវកម្មប្រេងកន្ទក់ដែលគ្រប់គ្រងដោយគ្រួសាររបស់គាត់បន្ទាប់ពីការស្លាប់របស់ឪពុកគាត់។ លោក​ក៏បានបម្រើការជានាយកប្រតិបត្តិ Grab Thailand ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៨។

ជីវិតនយោបាយដំបូងឡើយលោក Pita បានចូលរួមជាសមាជិកនៃ Future Forward Partyដឹកនាំដោយលោក Thanathorn Juangroongruangkit។តាមការអញ្ជើញរបស់មេដឹកនាំគណបក្ស Thanathorn Juangroongruangkitលោកបានទទួលយកការផ្តល់ជូនដើម្បីក្លាយជាបេក្ខជននៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសថៃឆ្នាំ២០១៩ហើយបានឈ្នះអាសនៈក្នុងសភាតំណាងរាស្រ្តជាតំណាងគណបក្សទីបួនសម្រាប់គណបក្សរបស់គាត់៕

RELATED ARTICLES