Thursday, July 3, 2025
Homeព័ត៌មានអន្តរជាតិEU ៖នឹងផលិតគ្រាប់កាំភ្លើងធំ ១លានគ្រាប់ក្នុង១ឆ្នាំ​សម្រាប់​ជួយអ៊ុយក្រែន

EU ៖នឹងផលិតគ្រាប់កាំភ្លើងធំ ១លានគ្រាប់ក្នុង១ឆ្នាំ​សម្រាប់​ជួយអ៊ុយក្រែន

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថាសហភាពអឺរ៉ុបនឹងដាក់ចេញនូវផែនការមួយដើម្បីបង្កើនសមត្ថភាពផលិតគ្រាប់កាំភ្លើងធំរបស់ខ្លួនដល់មួយលានក្នុងមួយឆ្នាំ ដើម្បីបំពាក់អាវុធដល់អ៊ុយក្រែន។ផែនការពីគណៈកម្មការអឺរ៉ុប ដែលបានបង្ហាញកាលពីថ្ងៃពុធ បានស្នើឱ្យប្រើប្រាស់ថវិកាចំនួន៥៥០លានដុល្លារ ពីថវិកាសហភាពអឺរ៉ុប​ដើម្បីជំ​រុញ​ការផលិតគ្រាប់រំសេវនៅក្នុងប្លុកនេះ។

លោក Thierry Bretonស្នងការទីផ្សារផ្ទៃក្នុងសហភាពអឺរ៉ុបបាននិយាយថា នៅពេលនិយាយអំពីការការពារ ឧស្សា​ហកម្មរបស់យើងឥឡូវនេះត្រូវតែប្តូរទៅជារបៀបសេដ្ឋកិច្ចសង្រ្គាម។ ខ្ញុំមានទំនុកចិត្តថាក្នុងរយៈពេល ១២ខែ យើងនឹងអាចបង្កើនសមត្ថភាពផលិតរបស់យើងដល់មួយលានគ្រាប់ក្នុងមួយឆ្នាំនៅអឺរ៉ុប។

សាច់ប្រាក់របស់សហភាពអឺរ៉ុបនឹងឆ្ពោះទៅរកការផ្តល់ហិរញ្ញប្បទានដល់ខ្សែសង្វាក់ផលិតកម្មថ្មីសម្រាប់គ្រាប់ផ្លោង និងមីស៊ីល Howitzer និងការជួសជុលគ្រាប់រំសេវចាស់។ទីក្រុងព្រុចសែលនិយាយថា ប្រាក់នេះនឹង​ផ្តល់​ហិរញ្ញប្បទានប្រហែល ៥០ ភាគរយសម្រាប់គម្រោងដែលបានជ្រើសរើស ហើយរដ្ឋជាសមាជិកនឹងត្រូវ​បង្កើត​សាច់ប្រាក់ពាក់កណ្តាលទៀត៕

RELATED ARTICLES