រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី Sri Mulyani Indrawati បាននិយាយកាលពីថ្ងៃអង្គារទី២ខែឧសភា ឆ្នំា ២០២៣ថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននៅតែរឹងមាំ និងបន្តជាធាតុផ្សំដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ពិភពលោក។

ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងក្នុងសុន្ទរកថាបើករបស់លោកស្រីក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣ និងអភិបាលធនាគារកណ្តាលដែលបានធ្វើឡើងនៅទីក្រុង Incheon ប្រទេសកូរ៉េខាង ត្បូង។
មន្ត្រីហិរញ្ញវត្ថុមកពីប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) កាលពីថ្ងៃ អង្គារបានព្រមព្រៀងគ្នាលើតម្រូវការក្នុងការពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុពិភពលោកក្នុងការប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។លោកស្រីបាននិយាយថាកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសអាស៊ានក្នុងការពង្រឹងតួនាទីនៃគំនិតផ្តួចផ្តើមឈៀងម៉ៃ ពហុភាគីនីយកម្ម (CMIM) និងគំនិតផ្តួចផ្តើមផ្សេងៗទៀតមានសារៈ សំខាន់សម្រាប់ការអភិវឌ្ឍន៍ក្នុង តំបន់ និងសម្រាប់ភាពរុងរឿង និងស្ថិរភាពនៃពិភពលោក៕