រដ្ឋាភិបាលក្រុងគៀវបាននិយាយថា ទីក្រុងម៉ូស្គូបានផ្លាស់ប្តូរយុទ្ធសាស្ត្រសង្រ្គាមរបស់ខ្លួនជាមួយ អ៊ុយក្រែន ដោយចាប់ផ្តើមកំណត់គោលដៅដោយចេតនាលើតំបន់លំនៅដ្ឋានជាមួយនឹងការវាយប្រហារដោយមីស៊ីល ។ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ កាលពីព្រឹក ថ្ងៃអង្គារថា គ្មានអ្វីគួរឱ្យសង្ស័យទេដែលថាពួកគេកំពុងធ្វើការវាយប្រហារដោយផ្ទាល់ទៅលើលំនៅដ្ឋានស៊ីវិល ឬទីតាំងដែលមានផ្ទះជាច្រើនដែលជាកម្មសិទ្ធិរបស់ប្រជាជនស៊ីវិល។

លោក Podolyak បាននិយាយថា គោលបំណងមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រគឺដើម្បីព្យាយាម និងធ្វើឱ្យមាន ការវាយលុកយ៉ាងរហ័ស។ ក្នុងអំឡុងរដូវរងាដ៏ត្រជាក់ រុស្សីបានកំណត់គោលដៅជាចម្បងលើហេដ្ឋារចនា សម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ក្រុងគៀវបានរៀបចំផែនការវាយលុកសម្រាប់និទាឃរដូវរបស់ខ្លួនដើម្បីដណ្ដើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីជាច្រើនខែមកហើយ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតណាមួយឡើយ។
រុស្ស៊ី ចាត់វិធានការបង្កើនការផលិតអាវុធ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និយាយថា ទីក្រុងម៉ូស្គូបានចាត់វិធានការដើម្បីបង្កើន ល្បឿននៃ ការផលិតសព្វាវុធ និងបរិក្ខារយោធា ដើម្បីឱ្យកងទ័ពរបស់ខ្លួន អាចអនុវត្តប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន ។នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ី លោកShoiguបានគូសបញ្ជាក់ថាកងទ័ពរុស្ស៊ីឥឡូវ នេះមានសព្វាវុធទាំងអស់ដែលខ្លួនត្រូវការនៅលើសមរភូមិ។លោកក៏បានអំពាវនាវដល់ក្រុមហ៊ុនអាវុធមីស៊ីលយុទ្ធសាស្ត្រ គ្រប់គ្រងដោយរដ្ឋរផលិតអាវុធដែលមាន ភាពជាក់ លាក់ខ្ពស់ទ្វេដងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ៕