លោក Wan Junadi Tuanku Jaafar រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីបានយល់ព្រមលុបចោលទោសប្រហារជីវិតជាកាតព្វកិច្ច។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានសិង្ហបុរីCNA។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រទី១០ មិថុនា២០២២ រដ្ឋមន្ត្រីច្បាប់ម៉ាឡេស៊ីបាននិយាយថា ការកាត់ទោសប្រហារជីវិតនឹងត្រូវបានជំនួសដោយប្រភេទនៃការផ្តន្ទាទោសផ្សេងទៀតតាមការសម្រេចចិត្តរបស់តុលាការ។
ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ខែមិថុនាទៅលើរបាយការណ៍ស្តីពីការសិក្សាអំពីទោសជំនួសសម្រាប់ទោសប្រហារជីវិតជាកាតព្វកិច្ច។
គណៈរដ្ឋមន្ត្រីបានយល់ព្រមថាការសិក្សានិងស្រាវជ្រាវបន្ថែមគួរតែត្រូវបានអនុវត្តទាក់ទងនឹងការស្នើឡើងនូវទោសជំនួសសម្រាប់បទល្មើសចំនួន១១ដែលកន្លងមកនេះត្រូវបានអនុវត្តទោសប្រហារជីវិតជាកាតព្វកិច្ច។បទល្មើសមួយស្ថិតនៅក្រោមមាត្រា៣៩Bនៃច្បាប់គ្រឿងញៀនគ្រោះថ្នាក់បំផុតនិងបទល្មើសចំនួន ២២ ដែលអនុវត្តទោសប្រហារជីវិត ប៉ុន្តែស្ថិតក្រោមឆន្ទានុសិទ្ធិ។ របស់តុលាការ។
ឧក្រិដ្ឋកម្មដែលត្រូវកាត់ទោសប្រហារជីវិតក្នុងប្រទេសម៉ាឡេស៊ីនាពេលបច្ចុប្បន្នរួមមានឃាតកម្ម ការជួញដូរគ្រឿងញៀន អំពើភេរវកម្ម ការចាប់ជំរិត និងការកាន់កាប់អាវុធខុសច្បាប់៕