Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិអង្គការNASAនឹងចាប់ផ្តើមសិក្សាស្រាវជ្រាវលើ UFO

អង្គការNASAនឹងចាប់ផ្តើមសិក្សាស្រាវជ្រាវលើ UFO

អង្គការ NASA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាប់ផ្តើមការសិក្សាបែបវិទ្យាសាស្ត្រលើបាតុភូត​អាថ៌កំបាំងមិនស្គាល់អត្តសញ្ញាណនៅលើអាកាស ដែលត្រូវបានគេស្គាល់ជាទូទៅថាថាសហោះ(UFO)។ការស្រាវជ្រាវនេះដោយសារតែពួកគេមានព្រួយបារម្ភសម្រាប់សន្តិសុខជាតិ និងសុវត្ថិភាពអាកាស។

ការសិក្សានេះនឹងចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះ ហើយត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែល ៩ខែដើម្បីបញ្ចប់។នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ។

NASAបាននិយាយថាការសិក្សារបស់ខ្លួនដែលដឹកនាំដោយតារាវិទូលោកDavid​       Spergelនឹងផ្តោតលើការ

កំណត់អត្តសញ្ញាណទិន្នន័យដែលមានរបៀបល្អបំផុតក្នុងការប្រមូលទិន្នន័យនាពេលអនាគតនិងការកែលម្អការសង្កេតនៃបាតុភូតលើអាកាសដែលមិនស្គាល់អត្តសញ្ញាណ។

តារាវិទូ David Spergelដែលនឹងដឹកនាំក្រុមអ្នកជំនាញក្នុងការសិក្សាបាននិយាយថាយើង​នឹង​​កំណត់​អត្តសញ្ញាណថាតើទិន្នន័យអ្វីខ្លះពីជនស៊ីវិល រដ្ឋាភិបាល អង្គការ​មិនរកប្រាក់ចំណេញក្រុមហ៊ុននានាមាន។តើមានអ្វីទៀតដែលយើងគួរព្យាយាមប្រមូលនិងរបៀបវិភាគវាឱ្យល្អបំផុត។

ការប្រកាសនេះធ្វើឡើងនៅពេលដែលមានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើវត្ថុហោះអាថ៌កំបាំងពីសភាសហរដ្ឋអាមេរិក កាលពីខែឧសភា។នេះគឺជាសវនាការលើកដំបូងស្តីពីបាតុភូតលើអាកាសដែលមិនស្គាល់អត្តសញ្ញាណក្នុងរយៈពេលប្រហែល៥០ឆ្នាំ។

កាលពីឆ្នាំមុនរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញផ្សាយការវាយតម្លៃបឋមលើ UFO ដោយផ្តោតលើរបាយការណ៍ជាង ១៤០ដែលប្រមូលបានចាប់តាំងពីឆ្នាំ២០០៤ ពីអ្នកបើកយន្តហោះយោធានិងប្រភពផ្សេងទៀតប៉ុន្តែបរាជ័យក្នុងការផ្តល់ការពន្យល់ជាក់ស្តែងសម្រាប់ករណីភាគច្រើន៕

RELATED ARTICLES