កៅអីនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសមួយឆ្នាំទៀតបន្ទាប់ពីសមាជិកសភាភាគច្រើននៅតែផ្តល់ទំនុកចិត្តក្នុងការដឹកនាំរបស់លោកបើទោះបីជាសមាជិកសភាមួយចំនួនមានការបះបោរផ្ទៃក្នុងប្រឆាំងទៅនឹងការដឹកនាំរបស់លោកក៏ដោយ។
នាយករដ្ឋមន្ត្រីទទួលបានសំឡេងគាំទ្រ៥៩ភាគរយ នៃការបោះឆ្នោតមានន័យថាឥឡូវនេះលោករួចផុតពីការ ដកហូតតំណែងហើយអាចបន្តដឹកនាំបានរយៈពេលមួយឆ្នាំទៀតដោយយោងទៅតាមច្បាប់របស់ប្រទេសនេះ។
ចនសុនវ័យ ៥៧ឆ្នាំត្រូវការការគាំទ្រពីសមាជិកសភា១៨០នាក់ ដើម្បីរស់រានមានជីវិតពីការបោះឆ្នោត ទម្លាក់ក្នុងចំណោម៣៥៩របស់គណបក្សអភិរក្សនៅក្នុងរដ្ឋសភា។
សមាជិកសភាចំនួន២១១នាក់បានបោះឆ្នោតផ្តល់ទំនុកចិត្តលើការដឹកនាំរបស់នាយករដ្ឋមន្ត្រី ខណៈដែល ១៤៨ បានបោះឆ្នោតប្រឆាំង។
លោកចនស៊ុន បានពណ៌នាការឈ្នះឆ្នោតផ្តល់ទំនុកចិត្តរបស់លោកថាជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ។
បើទោះជាលទ្ធផលនេះបានបង្ហាញថានាយករដ្ឋមន្ត្រីនៅតែកាន់តំណែងប៉ុន្តែអ្នករិះគន់បាននិយាយថាទំហំនៃការបះបោរប្រឆាំងនឹងលោកបង្ហាញយ៉ាងច្បាស់ថាអំណាចរបស់គាត់ត្រូវបានចុះខ្សោយហើយអ្នកខ្លះបានអំពាវនាវឱ្យគាត់លាលែងពីតំណែង។
លោក ចនស៊ុនទទួលបានសំឡេងឆ្នោត៥៩ភាគរយ គឺទាបជាងអតីតនាយករដ្ឋមន្ត្រីលោកស្រីTheresa May ដែលទទួលបានសំឡេងគាំទ្រ៦៣ភាគរយ នៅពេលដែលលោកស្រីបានឈ្នះការបោះឆ្នោតដកហូត ទំនុកចិត្តរបស់គណបក្សនៅក្នុងឆ្នាំ ២០១៨ មុនពេលលោកស្រីលាលែងពីតំណែងរយៈពេលប្រាំមួយខែ ដោយសារភាពជាប់គាំង ការសម្រេចចិត្តចាកចេញពី Brexit ។
មេដឹកនាំគណបក្សការងារលោក Sir Keir Starmer បាននិយាយថាការបែងចែករបស់គណបក្សអភិរក្សកំពុង ក្រោកឡើងបើទោះជាលោករួចផុតពីការបោះឆ្នោតដកហូតទំនុកចិត្ត។ចំណែកឯមេដឹកនាំគណបក្សប្រជាធិប តេយ្យសេរីលោកSirEdDaveyបាននិយាយថាកេរ្តិ៍ឈ្មោះរបស់លោកកំពុងធ្លាក់ចុះហើយសិទ្ធិអំណាចរបស់ លោកឥឡូវនេះក៏ដូចជាស្លាប់ផងដែរ៕