Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិជំនួបប្រជុំត្រីភាគីទីក្រុងសេអ៊ូលស្វែងរកវិធីបន្សាបពិសនុយក្លេអ៊ែរកូរ៉េខាងជើង

ជំនួបប្រជុំត្រីភាគីទីក្រុងសេអ៊ូលស្វែងរកវិធីបន្សាបពិសនុយក្លេអ៊ែរកូរ៉េខាងជើង

កាលពីថ្ងៃសុក្រទី៣​មិថុនា​​២០២២​អ្នកការទូតជាន់ខ្ពស់មកពីប្រទេសជប៉ុនសហរដ្ឋអាមេរិកនិងម្ចាស់ផ្ទះកូរ៉េខាងត្បូង បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីបន្ទាប់ពីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញសាកល្បងនុយក្លេអ៊ែរនិងការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង។

លោក Kim Gunn តំណាងពិសេសកូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាពនិងសន្តិសុខឧបទ្វីបកូរ៉េ បានជួបពិភាក្សាត្រីភាគីដោយផ្ទាល់ជាលើកដំបូងជាមួយសមភាគីជប៉ុន និងសហរដ្ឋអាមេរិកចាប់តាំងពីលោក Yoon Suk Yeolឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមុន។

កិច្ចប្រជុំនេះមានការចូលរួមពីលោក Sung Kim តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង និងលោក Takehiro Funakoshi អគ្គនាយកនៃការិយាល័យកិច្ចការអាស៊ីនិងមហាសមុទ្ររបស់ក្រសួងការ បរទេសជប៉ុនបន្ទាប់ពីការវាយតម្លៃរបស់សហរដ្ឋអាមេរិកថាកូរ៉េខាងជើងកំពុងរៀបចំកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri ដែលនឹងក្លាយជាការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន។

លោក Sung Kim បាននិយាយនៅដើមដំបូងនៃកិច្ចប្រជុំថា យើងកំពុងរៀបចំសម្រាប់គ្រប់កាលៈទេសៈក្នុងការ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តជប៉ុន និងកូរ៉េខាងត្បូង ។

បេសកជនអាមេរិកបាននិយាយដោយសំដៅទៅលើកូរ៉េខាងជើងថា យើងចង់បញ្ជាក់ឱ្យច្បាស់ដល់កូរ៉េខាងជើងថា សកម្មភាពខុសច្បាប់ និងអស្ថិរភាពរបស់ខ្លួនមានផលវិបាក ហើយសហគមន៍អន្តរជាតិនឹងមិនចាត់ទុក សកម្មភាពទាំងនេះជារឿងធម្មតាទេ។

ចំណែកលោកFunakoshiបានប្តេជ្ញាថានឹង បង្កើនការរារាំងក្នុងតំបន់រួមទាំងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី។

ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលផ្លោងចំនួន ១៥លើកតាំងពីដើមឆ្នាំ។ការបាញ់ចុងក្រោយបំផុតបានធ្វើឡើងកាលថ្ងៃទី២៥ខែឧសភាមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកលោកចូបៃឌិនបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់កូរ៉េខាងត្បូង និងប្រទេសជប៉ុន។

កិច្ចប្រជុំកាលពីថ្ងៃសុក្រក៏បានកើតមានឡើងនៅពេលដែលប្រទេសជប៉ុននិងកូរ៉េខាងត្បូងកំពុងធ្វើការដើម្បីកែលម្អទំនាក់ទំនងទ្វេភាគីដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោមការដឹកនាំរបស់ Yoon ដែលបន្តតំណែងពីលោកមូនជេអ៊ីន។

ទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូមានជម្លោះលើបញ្ហាមួយចំនួនដែលកើតចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុនឆ្នាំ១៩១០-១៩៤៥ ទៅលើឧបទ្វីបកូរ៉េ​​ដែលពេលនោះជនជាតិកូរ៉េដែលត្រូវបានបង្ខំឱ្យធ្វើការជាបម្រើផ្លូវភេទ។នៅក្នុងផ្ទះបនយោធាសម័យសង្រ្គាមរបស់ប្រទេសជប៉ុន៕

RELATED ARTICLES