Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិលោកចូ​បៃឌិនៈ អាមេរិកមិនអាចក្លាយជាទីវាលពិឃាតទេ

លោកចូ​បៃឌិនៈ អាមេរិកមិនអាចក្លាយជាទីវាលពិឃាតទេ

 

ប្រធានាធិបតីអាមេរិកលោកចូ​​      បៃឌិន បាននិយាយកាលពីថ្ងៃសុក្រថាកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងកាំភ្លើង នាពេលបច្ចុប្បន្នមិនមែនសំដៅលើការដកកាំភ្លើងរបស់បុគ្គលណាម្នាក់នោះទេប៉ុន្តែត្រូវអនុវត្តន៍អោយមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាវុធ។ការលើកឡើងបែបនេះក៏ដោយសារតែលោកបានកត់សម្គាល់ថាកន្លែងជាច្រើន នៅក្នុងសហរដ្ឋអាមេរិកបានក្លាយទៅជាវាលពិឃាត។

ថ្លែងពីសេតវិមានលោកប្រធានាធិបតីបាននិយាយថា គ្មានអ្វីត្រូវបានធ្វើបន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំ ជាច្រើនលើកនាពេលថ្មីៗនេះ ប៉ុន្តែលើកនេះយើងត្រូវតែធ្វើអ្វីមួយ។

លោក​បាន​ជំរុញ​សមាជិក​សភា​ហាមប្រាម​អាវុធ​វាយប្រហាររបស់​ឯកជន និង​អាវុធដែល​មាន​សមត្ថភាព​ខ្ពស់ ដើម្បី​ទប់ស្កាត់​ការ​បាញ់​ប្រហារ​ដ៏​ធំ​ដែល​កំពុង​ញាំញី​ប្រទេស​នេះ។

លោកបានលើកជាសំណួរថា«តើ​យើង​សុខ​ចិត្ត​ទទួល​យក​ការ​ធ្វើ​ឃាត​ប៉ុន្មាន​ទៀត?» លោក បៃឌិនបានបញ្ជាក់ថាការ​ហាមឃាត់អាយុសម្រាប់ការទិញអាវុធគួរតែត្រូវបានដំឡើងពី ១៨ ទៅ២១ឆ្នាំ។ លោក​បាន​បន្ត​ថា​យើង​គួរ​តែ​មាន​ច្បាប់​​បម្រុងទុកស្តីអំពីសុវត្ថិភាព និង​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​សម្រាប់​ការ​មិន​ចាក់សោ​កាំភ្លើង​។វាដល់​ពេល​ដែល​ព្រឹទ្ធសភា​ត្រូវ​ធ្វើ​អ្វី​មួយ​ហើយ។ សមាជិក​សភា​មិន​អាច​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​បរាជ័យ​ទៀត​ឡើយ។

ជាមួយគ្នានេះដែរលោកក៏បានទាក់ទាញការយកចិត្តទុកដាក់ចំពោះបញ្ហាផ្លូវចិត្តនៅក្នុងសហរដ្ឋអាមេរិកដោយនិយាយថា មានវិបត្តិសុខភាពផ្លូវចិត្តធ្ងន់ធ្ងរនៅក្នុងប្រទេស។យើង​ត្រូវ​ការ​សេវា​សុខភាព​ផ្លូវចិត្ត​បន្ថែម​ទៀតដើម្បីដោះស្រាយបញ្ហា៕

RELATED ARTICLES