Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិវៀតណាមចាប់ដៃអាមេរិកផលិតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្មី

វៀតណាមចាប់ដៃអាមេរិកផលិតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្មី

មន្ត្រីម្នាក់បាននិយាយថាប្រទេសវៀតណាមសហការជាមួយសហរដ្ឋអាមេរិកបង្កើតវ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្រ្វិកសម្រាប់ជ្រូកនិងមានបំណងក្លាយជាអ្នកនាំចេញពាណិជ្ជកម្មមុនគេលើពិភពលោក។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោកPhung Duc Tien បាននិយាយកាលពីថ្ងៃពុធថាការផលិត និងការចុះបញ្ជីពាណិជ្ជកម្មវ៉ាក់សាំងគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់វៀតណាម។

លោក​បាន​បន្ត​ថា​៖ «​យើង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ជំងឺ​ប៉េស្ត​ជ្រូក​សម្រាប់​ការ​បង្ការ​ក្នុង​ស្រុក ហើយ​ក៏​នឹង​មាន​គោលដៅ​នាំ​ចេញ​ផង​ដែរ​»​។

ទោះជាយ៉ាងណាក៏ដោយគេមិនបានផ្តល់ពេលវេលាសម្រាប់ការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងឬការបង្ហាញណាមួយអំពីសមត្ថភាពរបស់វៀតណាមក្នុងការផលិតនោះទេ។

អ្នកស្រាវជ្រាវវៀតណាមបានធ្វើការជាមួយអ្នកវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២០ លើ NAVET-ASFVAC jab ។ ស្ថានស្រាវជ្រាវកសិកម្មនៃក្រសួងកសិកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតផ្លូវការមួយទៅកាន់នាយក ដ្ឋានសុខភាពសត្វនៃប្រទេសវៀតណាម ដោយបញ្ជាក់ថា វ៉ាក់សាំង NAVET-ASFVAC មានសុវត្ថិភាព និងមានប្រសិទ្ធភាព។

ការសាកល្បងមន្ទីរពិសោធន៍របស់វៀតណាមចំនួនប្រាំបានបង្ហាញថា១០០ភាគរយនៃសត្វជ្រូកដែលបានចាក់វ៉ាក់សាំងត្រូវបានការពារប្រឆាំងនឹងជំងឺនេះ៕

RELATED ARTICLES