រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាជាមួយមេដឹកនាំនិងមន្ត្រីកំពូលមកពីប្រទេសកោះតូចៗ ក្នុងតំបន់ប៉ាស៊ីហ្វិកចំនួនដប់កាលពីថ្ងៃចន្ទទី៣០ឧសភាដែលជាផ្នែកនៃជម្លោះការទូតក្នុងតំបន់និងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេសលោកខាងលិច។
កិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូខន់ហ្វ្រែនត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាសន្តិសុខ សេដ្ឋកិច្ចនិងនយោបាយ នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។លោក Wang ស្ថិតនៅក្នុងរដ្ឋធានី Suva ប្រទេសហ្វីជី ជាកន្លែងដែលលោកនឹងធ្វើជា សហម្ចាស់ផ្ទះកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសក្នុងតំបន់ដែលភាគច្រើនជាមេដឹកនាំនៃប្រទេសកោះតូចៗផងដែរ។

ជាការទាក់ទាញមួយ ទីក្រុងប៉េកាំងកំពុងផ្តល់ជំនួយហិរញ្ញវត្ថុរាប់លានដុល្លារដែលជាការរំពឹងទុកនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីចិន-ប៉ាស៊ីហ្វិកនិងការចូលទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិនដែលមានប្រជាជន ១,៤ពាន់លាននាក់។
សំណើនេះកើតឡើងខណៈដែលទីក្រុងប៉េកាំងកំពុងហ៊ុំព័ទ្ធដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជុំវិញឥទ្ធិពលនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាយុទ្ធសាស្ត្រ។

លោក Richard Herr អ្នកសិក្សានៅសាកលវិទ្យាល័យ Tasmaniaដែលមានបទពិសោធន៍ជាច្រើនទស្សវត្សរ៍ ធ្វើការនៅកោះប៉ាស៊ីហ្វិកបាននិយាយថាកិច្ចព្រមព្រៀងនេះទំនងជាមិនត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយមេដឹកនាំកោះប៉ាស៊ីហ្វិកនៅថ្ងៃនេះទេ។លោកបានបន្តថា តំបន់នេះនឹងមានការស្ទាក់ស្ទើរអំពី ការត្រូវបានអូសទាញទៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រ៕