កាលពីថ្ងៃចន្ទទី៣០ឧសភា២០២២ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន១៤នាក់នៅតំបន់ដាច់ស្រយាលភ្នំហិម៉ាឡៃជាមួយនឹងបំណែកយន្តហោះ ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យដែលមានអ្នកដំណើរ២២នាក់នៅលើយន្តហោះ។ក្រុមមន្ត្រីបាននិយាយថាឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិតមានសង្ឃឹមតិចណស់។
យោងតាមក្រុមហ៊ុនអាកាសចរណ៍ និងមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថាក្នុងចំណោមអ្នក ដំណើរ២២នាក់នៅលើយន្ត ហោះយន្តហោះ De Havilland Canada DHC-6-300 Twin Otter មានជនជាតិឥណ្ឌា ៤ នាក់ អាល្លឺម៉ង់ ២នាក់ និង នេប៉ាល់១៦ នាក់ ។

អ្នកស្រី Deo Chandra Lal Karna អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បានថ្លែងថាឱកាសតិចតួចណាស់ក្នុងការស្វែងរកអ្នកនៅរស់។
លោក Tek Raj Sitaula អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងរដ្ឋធានី Kathmandu របស់ប្រទេសនេប៉ាល់ បាននិយាយថា សាកសពមនុស្ស ១៤ នាក់ត្រូវបានរកឃើញដោយក្រុមជួយសង្គ្រោះ មកទល់ពេលនេះខណៈការស្វែងរកអ្នកផ្សេងទៀតកំពុងបន្ត៕
