Wednesday, July 2, 2025
Homeព័ត៌មានអន្តរជាតិលោក​ចូបៃឌិន​​​ចេញផុត​កូរ៉េខាងជើងបាញ់មីស៊ីល បីគ្រាប់ចូលសមុទ្រជប៉ុន

លោក​ចូបៃឌិន​​​ចេញផុត​កូរ៉េខាងជើងបាញ់មីស៊ីល បីគ្រាប់ចូលសមុទ្រជប៉ុន

យោធាទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងបាលិស្ទិកចំនួន៣ គ្រាប់ឆ្ពោះ ទៅសមុទ្រជប៉ុនកាលពីព្រឹកថ្ងៃពុធ ២៥ឧសភា២០២២ពោលគឺរយៈពេលតែមួយថ្ងៃបន្ទាប់ពី ប្រធានាធិបតីអាមេរិកលោកចួបៃឌិនបានបញ្ចប់ដំណើរទស្សនកិច្ចនៅអាស៊ីលើកដំបូងរបស់លោក។

យោងតាមយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា មីស៊ីលទីមួយត្រូវបានបាញ់នៅម៉ោងប្រហែល៦ព្រឹក ខណៈពីរផ្សេងទៀតនៅម៉ោង៦និង៣៧ ព្រឹក និងម៉ោង ៦និង៤២នាទីព្រឹកបាញ់ចេញពីតំបន់ Sunan របស់ទីក្រុងព្យុងយ៉ាង។

រដ្ឋមន្ត្រីការពារជាតិលោក Nobuo Kishi បាននិយាយថា មីស៊ីលទីមួយបានហោះបានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់អតិបរមាប្រហែល៥៥០គីឡូម៉ែត្រ ។មីស៊ីលទីពីរឈានដល់កម្ពស់៥០គីឡូម៉ែត្រ ជាមួយនឹងចម្ងាយប្រហែល៧៥០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងដែនទឹកភាគខាងកើតនៃប្រទេសកូរ៉េខាងជើងខណៈមីស៊ីលទី​៣​កំពុង​ត្រូវ​បាន​គេ​វិភាគ​នៅឡើយ។

ការបាញ់បង្ហោះបានកើតឡើងភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សារវាងលោកបៃឌិននិងនាយករដ្ឋមន្ត្រីជប៉ុនលោកគីស៊ីដា និងកិច្ចប្រជុំកំពូលនៃមេដឹកនាំQuadដែលមាន ប្រទេសអូស្ត្រាលីជប៉ុននិងឥណ្ឌា។

លោកគីស៊ីដាបាននិយាយថាប្រទេសជប៉ុនមិនអាចអត់ធ្មត់ចំពោះការប៉ុនប៉ងរបស់កូរ៉េខាងជើងក្នុងការជំរុញបច្ចេកវិទ្យាទាក់ទងនឹងមីស៊ីលរបស់ខ្លួននោះទេ។

លោកគីស៊ីដាបានប្រាប់អ្នកយកព័ត៌មានថា សកម្មភាពថ្មីៗរបស់កូរ៉េខាងជើងរួមទាំងការបាញ់មីស៊ីលផ្លោងរបស់ខ្លួន គំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពរបស់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ហើយមិនអាចទទួលយកបានទេ ។ ជប៉ុន​បាន​តវ៉ា​ជាមួយ​កូរ៉េខាង​ជើង​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង។

គីស៊ីដាបាននិយាយដោយឡែកថា រដ្ឋាភិបាលកំពុងប្រមូល និងវិភាគព័ត៌មាន។កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ដ៏​ញាប់​ញ័រ​តាំងពី​ដើម​ឆ្នាំ​នេះ​មក៕

RELATED ARTICLES