Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិខ្មាន់កាំភ្លើងបាញ់សម្លាប់សិស្សសាលា១៨នាក់

ខ្មាន់កាំភ្លើងបាញ់សម្លាប់សិស្សសាលា១៨នាក់

ក្រុមមន្ត្រីបាននិយាយថាខ្មាន់កាំភ្លើងវ័យជំទង់១៨ឆ្នាំម្នាក់បាន បាញ់ប្រហារនៅសាលាបឋមសិក្សាមួយក្នុងរដ្ឋSouth Texas បានសម្លាប់មនុស្សយ៉ាងហោចណាស់២១នាក់ដែលក្នុងនោះមានកុមារចំនួន១៨នាក់និងមនុស្សពេញវ័យ៣នាក់ខណៈជនសង្ស័យក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ផងដែរ។នេះគឺជាអំពើហិង្សាចុងក្រោយបង្អស់នៃការប្រើប្រាស់កាំភ្លើងវាយប្រហារនៅសហរដ្ឋអាមេរិក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ​ទី ២៥ ឧសភា ២០២២។​

យោងតាមលោក Pete Arredondo ប្រធាននាយកដ្ឋានប៉ូលីសតំបន់ Uvalde Consolidated Independent Schoolបានប្រាប់អ្នកសារព័ត៌មានថា សិស្សសាលាដែលស្លាប់នោះកំពុងរៀនថា្នក់ទី ២,៣និង៤​ ដែលមានអាយុចាប់ពី ៧ទៅ ១០ឆ្នាំ។

ចំណែកឯអភិបាលក្រុងលោក Greg Abbott បាននិយាយថា ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Salvador Ramos អាយុ១៨ឆ្នាំក៏ត្រូវបានសម្លាប់ភ្លាមៗដោយមន្រ្តីប៉ូលីស នៅកន្លែងកើតហេតុ។ការបាញ់តដៃគ្នានេះបណ្តាលអោយមន្រ្តីប៉ូលិសពីរនាក់រងរបួសស្រាល។សមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យធ្វើសកម្មភាពតែម្នាក់ឯង។

នាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស់លោក Erick Estrada បានប្រាប់ទូរទស្សន៍CNNកាលពីថ្ងៃអង្គារថា មានឧប្បត្តិហេតុពីរពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងមុនពេលមានការបាញ់ប្រហារនៅសាលាបឋមសិក្សានេះ។

លោកបាននិយាយថាហេតុការណ៍ទីមួយគឺខ្មាន់កាំភ្លើងបាញ់ ជីដូនរបស់គាត់បណ្តាលអោយរបួសបញ្ជូនតាមយន្តហោះ ទៅកាន់មន្ទីរពេទ្យ។ហេតុការណ៍​ទី​២ គឺ​ជនសង្ស័យ​បើក​រថយន្ត​ក្រឡាប់នៅ​ក្បែរ​សាលា​បឋមសិក្សា។

មន្ទីរពេទ្យសាកលវិទ្យាល័យក្នុងទីក្រុង San Antonio បាននិយាយនៅលើTwitterថាខ្លួនបានទទួលអ្នកជំងឺពីរនាក់ពីការ បាញ់ប្រហារនៅ Uvaldeគឺស្ត្រីអាយុ៦៦ឆ្នាំ និងក្មេងស្រីអាយុ១០ឆ្នាំម្នាក់ដែលទាំងពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រធានាធិបតីអាមេរិក លោកចូបៃឌិន​បានបញ្ជាឱ្យបង្ហូតទង់ជាតិអាមេរិក ពាក់កណ្តាលបង្គោល រហូតដល់ថ្ងៃលិចនៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំ។

ការបាញ់ប្រហារបានកើតឡើងត្រឹមតែ១០ថ្ងៃបន្ទាប់ពីមនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅតំបន់Buffalo ទីក្រុងញូវយ៉ក។ យុវជនអាយុ​១៨​ឆ្នាំ​ម្នាក់​ដែលបានបាញ់​ប្រហារ​ដោយ​កាំភ្លើង​ ត្រូវ​បាន​ចោទ​ប្រកាន់​៕

RELATED ARTICLES