Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិបំណងចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោករបស់តៃវ៉ាន់បរាជ័យ

បំណងចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោករបស់តៃវ៉ាន់បរាជ័យ

ប្រធានអង្គសន្និបាតបាននិយាយថាកិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ដើម្បីចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHO) ត្រូវបានច្រានចោលកាលពីថ្ងៃចន្ទ២៣ ឧសភាបន្ទាប់ពីរងសម្ពាធការទូតពីប្រទេសចិនដែល បានព្យាយាមដាក់កោះតៃវ៉ាន់អោយនៅដាច់ពីគេ។ចិនតែងតែរារាំងតៃវ៉ាន់តាំងពីឆ្នាំ២០១៧មកម្លេះ។

លោក Ahmed Robleh Abdilleh រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសDjiboutiនិងជាប្រធានអង្គសន្និបាតបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សំណើដែលផ្ញើដោយសមាជិក WHOចំនួន១៣ក្នុងការស្វែងរក អោយកោះតៃវ៉ាន់ឱ្យចូលរួមជាអ្នកសង្កេតការណ៍នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈផ្លូវការរបស់ខ្លួនឡើយ។

លោកAbdilleh បានបន្តថា ការសម្រេចចិត្តនេះ ដោយអនុវត្តតាមអនុសាសន៍របស់គណៈកម្មាធិការទូទៅ ដែលបានពិភាក្សាលើសំណើនេះកាលពីថ្ងៃអាទិត្យ នៅក្នុងកិច្ចប្រជុំបិទទ្វារមួយ។

លោក Chen Xu​ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានប្រាប់សន្និបាតភ្លាមៗ មុនការសម្រេចថាមូលដ្ឋានគ្រឹះនយោបាយ និងច្បាប់សម្រាប់ការចូលរួមរបស់តៃវ៉ាន់នៅក្នុងអង្គសន្និបាត នេះលែងមានហើយ។ឧបាយកល​នយោបាយ​នេះ​នឹង​ជួប​តែ​ការ​ប្រឆាំង​ពី​គ្រប់​ភាគីទាំងអស់។

សន្និបាតនៅឆ្នាំនេះ ចូលរួមដោយគណៈប្រតិភូរាប់ពាន់នាក់ រួមបញ្ចូលទាំងជិត១០០នាក់មកពីប្រទេសចិន ដែលនឹង ពិភាក្សាអំពីកំណែទម្រង់សំខាន់ៗដូចជាការផ្លាស់ប្តូរចំពោះការផ្តល់មូលនិធិរបស់អង្គការសុខភាពពិភពលោក៕

RELATED ARTICLES