Tuesday, July 1, 2025
Homeព័ត៌មានអន្តរជាតិហ្សេឡិនស្គីអំពាវនាវដាក់ទណ្ឌកម្មបន្ថែមប្រឆាំងទីក្រុងម៉ូស្គូ ខណៈទាហានរុស្ស៊ីម្នាក់ជាប់គុកមួយជីវិត

ហ្សេឡិនស្គីអំពាវនាវដាក់ទណ្ឌកម្មបន្ថែមប្រឆាំងទីក្រុងម៉ូស្គូ ខណៈទាហានរុស្ស៊ីម្នាក់ជាប់គុកមួយជីវិត

ក្នុងសុន្ទរកថាជាវីដេអូទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងDavosប្រទេសស្វ៊ីសប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គីបានជំរុញសហគមន៍ពិភពលោកត្រូវតែដាក់ទណ្ឌកម្ម អតិបរមាប្រឆាំងនឹងប្រទេសរុស្ស៊ី រួមទាំងការហាមឃាត់ប្រេងទាំងស្រុងផងដែរ។

លោកបញ្ជាក់ថាសហគមន៍អន្តរជាតិត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីប្រើប្រាស់ទណ្ឌកម្មជាការការពារ មិនមែនគ្រាន់តែឆ្លើយតបនោះទេ លោក​បាន​អះអាង​ថា ប្រសិនបើ​ទណ្ឌកម្ម​ទាំងនេះ​មាន​តាំងពី​ដំបូង​នោះ រុស្ស៊ី​នឹង​មិន​អាច​ឈ្លានពាន​អ៊ុយក្រែន​បាន​ឡើយហើយលោក​បាន​អំពាវនាវ​ឲ្យ​​បង្កក​ធនាគារ​រុស្ស៊ី​ និង​បញ្ឈប់​ពាណិជ្ជកម្ម​ទាំងស្រុង។

អ៊ុយក្រែនកាត់ទោសទាហានរុស្ស៊ីជាប់គុកមួយជីវិត

នៅក្នុងសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមលើកដំបូងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីតុលាការអ៊ុយក្រែនបានកាត់ទោសមេបញ្ជាការរថក្រោះរុស្ស៊ីម្នាក់ឱ្យជាប់គុកអស់មួយជីវិតពីបទសម្លាប់ជនស៊ីវិលម្នាក់។

ទាហានដែលត្រូវបានចាប់ខ្លួនមានឈ្មោះថាVadim Shishimarin ត្រូវបានកាត់ទោសពីបទសម្លាប់លោកOleksandr Shelipov អាយុ ៦២ឆ្នាំកាលពីថ្ងៃទី២៨ ខែកុម្ភៈ។គាត់​បាន​សារភាព​ថា​បាន​បាញ់​លោក Shelipov ប៉ុន្តែ​បាន​និយាយ​ថា​គាត់​បាន​ធ្វើ​តាម​បញ្ជា និង​បាន​សុំ​ការ​អភ័យទោស​ដល់​ប្រពន្ធ​រងគ្រោះ។ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាច្រើន​ផ្សេងទៀត​កំពុង​ត្រូវបានស៊ើបអង្កេតដោយអ៊ុយក្រែន។

ទីក្រុងមូស្គូបានបដិសេធថាកងទ័ពរបស់ខ្លួនបានកំណត់គោលដៅលើជនស៊ីវិលក្នុងអំឡុងពេលការលុកលុយ ខណៈដែលអ៊ុយក្រែននិយាយថា ឧក្រិដ្ឋកម្មសង្គ្រាមជាង ១១០០០អាចនឹងកើតឡើង។

រុស្ស៊ី​ត្រៀម​បន្ត​ការ​ចរចា​ជាមួយអ៊ុយក្រែន

លោក វ្ល៉ាឌីមៀ មេឌីនស្គី ប្រធានក្រុមចរចារុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថារុស្ស៊ីមានឆន្ទៈក្នុងការបន្តការចរចា ប៉ុន្តែគំនិតផ្តួចផ្តើមដើម្បីបន្តគឺជាមួយទីក្រុងគៀវ។

ជំនួយការរបស់វិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ មេឌីនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បេឡារុស ថាសម្រាប់រុស្ស៊ីយើងត្រៀមខ្លួនជាស្រេចដើម្បីបន្តការសន្ទនា។

លោកបន្តថាការផ្អាកការចរចាគឺជាគំនិតផ្តួចផ្តើមរបស់អ៊ុយក្រែនទាំងស្រុងដោយបន្ថែមថាបាល់គឺនៅជើងរបស់ពួកគេ។រុស្ស៊ីមិនដែលបដិសេធការចរចាទេ។

កាលពីថ្ងៃអង្គារ អ្នកចរចានាំមុខនៃទីក្រុងគៀវ លោក Mykhaylo Podolyak បាននិយាយថា កិច្ចពិភាក្សាជាមួយទីក្រុង មូស្គូត្រូវបានផ្អាកបន្ទាប់ពីត្រូវបានធ្វើឡើងជាទៀងទាត់នៅក្នុងដំណាក់កាលដំបូងនៃជម្លោះប៉ុន្តែមិនមានលទ្ធផលច្រើននោះទេ៕

RELATED ARTICLES