ប្រធានាធិបតីអាមេរិកលោក ចូបៃឌិន បានស្នើឱ្យសភាអនុម័តថវិកាបន្ថែមចំនួន ៣៣ពាន់លានដុល្លារដើម្បីគាំទ្រអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ីនិងមួយផ្នែកទៀតសម្រាប់ជំនួយផ្នែកយោធាខណៈលុយដែលនៅសល់នឹងត្រូវប្រើប្រាស់សម្រាប់ជំនួយសេដ្ឋកិច្ច និងមនុស្សធម៌។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលរបស់លោកបៃឌិនកំពុងស្នើសុំ ២០,៤ ពាន់លានដុល្លារជាជំនួយផ្នែកសន្តិសុខ និងយោធា ៨,៥ពាន់លានជំនួយសេដ្ឋកិច្ចនិង ៣ពាន់ដុល្លារនិង ៣ពាន់លានដុល្លារ ។
សហរដ្ឋអាមេរិកតែម្នាក់ឯងបានផ្តល់ជំនួយយោធាជាង ៣ពាន់លានដុល្លារដល់អ៊ុយក្រែនចាប់តាំងពីជម្លោះដែលកំពុងបន្តផ្ទុះឡើងកាលពីចុងខែកុម្ភៈ។

អាមេរិកគ្រោងបញ្ជូនអាវុធសង្គ្រាមលោកលើកទី២អ៊ុយក្រែន
សភាតំណាងរាស្រ្តអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលនឹងដកចេញនូវឧបសគ្គជាច្រើនស្តីពីការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែនចំពេលមានការវាយលុករបស់រុស្ស៊ីដែលកំពុងបន្ត។ការអនុម័តច្បាប់ស្តីពីការជួលការពារលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន(Ukraine Democracy Defense Lend-Lease Act)ដើមខែនេះធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនបាអាចបញ្ជូនឧបករណ៍យោធាដែលមានលក្ខណៈដូចទៅនឹងសង្គ្រាមលោកលើកទី ២ទៅប្រទេសអ៊ុយក្រែនបាន។

ការបោះឆ្នោតចុងក្រោយកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទទួលបានសំឡេងគាំទ្រ៤១៧ទល់នឹង១០ ដោយសមាជិកបីនាក់មិនបានបោះឆ្នោត។ គណបក្សប្រជាធិបតេយ្យទាំងអស់បានបោះឆ្នោតគាំទ្រ ខណៈសមាជិកទាំង១០ រូបរបស់គណបក្សសាធារណៈរដ្ឋបោះឆ្នោតប្រឆាំង។
Lend Lease Billជាច្បាប់មួយដើម្បីលើកកម្ពស់ការការពាររបស់សហរដ្ឋអាមេរិកត្រូវបានអនុម័តដោយអតីតប្រធានាធិបតីFranklin Delano Roosevelt កាលពីខែមីនាឆ្នាំ១៩៤១ ប្រាំបួនខែមុនពេលសហរដ្ឋអាមេរិកចូលទៅក្នុងសង្គ្រាមលោកលើកទីពីរ។
អាមេរិកធ្លាប់ចំណាយលុយ៥០,១ពានលានដុល្លារសម័យនោះ ស្មើនឹង៩៨០ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ សព្វាវុធ និងបរិក្ខារភាគច្រើនបានផ្តល់ទៅអោយចក្រភពអង់គ្លេស ៣១,៤ ពាន់លានដុល្លារ ១១,៣ ពាន់លានដុល្លារទៅសហភាពសូវៀត និង ៧,៤ ពាន់លានដុល្លារទៀតទៅកាន់ប្រទេសផ្សេងទៀត៕
