អង្គការសង្គមស៊ីវិល និងអ្នកនយោបាយជាង ៥០០បានព្រមានប្រទេសចិនអំពីការវាយប្រហារដែលអាចកើត មានឡើងទៅលើការវិនិយោគរបស់ចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើទីក្រុងប៉េកាំងនៅតែរក្សាទំនាក់ទំនង ជាមួយរបបយោធា។
នៅក្នុងលិខិតចំហរបស់ពួកគេទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង អង្គការសង្គមស៊ីវិលចំនួន ៥៥៨តំណាងឱ្យបុគ្គលិកធ្វើកូដកម្ម អ្នកសិក្សា គណបក្សនយោបាយ សហជីពការងារ និងសមាជិកសភាបាន និយាយថាពួកគេបារម្ភថាការវិនិយោគរបស់ចិននឹងត្រូវកំណត់គោលដៅវាយប្រហារដោយកងកម្លាំងតស៊ូ។
លិខិតចំហទៅកាន់ស្ថានទូតចិនប្រចាំទីក្រុងយ៉ាំងហ្គោន បាននិយាយថាប្រទេសចិនអាចត្រូវបានគេមើល ឃើញថាជាអ្នកសមគំនិតចំពោះរបបយោធា។
លិខិតនោះបានបន្តថា៖ «ចិនគួរតែបន្តទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនៅពេលដែលរបបយោធាត្រូវបានផ្តួលរំលំជាមុនសិន។
ទោះបីជាមានការបដិសេធជាសាធារណៈអំពីរបបនេះក៏ដោយ ប្រទេសចិននៅតែចូលរួមជាមួយរបបយោធានិងជាអ្នក វិនិយោគកំពូលមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាមួយនឹងបំពង់បង្ហូរថាមពល និងកំពង់ផែ ។ថ្មីៗនេះ ប្រទេសចិនបាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរបបយោធាមីយ៉ាន់ម៉ាដើម្បី អភិវឌ្ឍគម្រោងធំៗរបស់ខ្លួនមិនថាស្ថានភាពប្រែប្រួលយ៉ាងណានោះទេ៕