ថ្លែងនៅក្នុងរដ្ឋសភាកាលពីថ្ងៃពុធទី ២៧មេសា២០២២ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមាន សងសឹកលឿនដូចផ្លេកបន្ទោរប្រសិនបើប្រទេសណាមួយបន្តជ្រៀតជ្រែកក្នុងជម្លោះអ៊ុយក្រែន ហើយបានសន្យាថានឹងឆ្លើយតប ចំពោះសកម្មភាពបែបនេះជាមួយនឹងការប្រើប្រាស់អាវុធទំនើបបំផុតរបស់ទីក្រុងម៉ូស្គូ។
លោកបានពន្យល់ថាប្រសិនបើប្រទេសណាមួយសម្រេចចិត្តធ្វើអន្តរាគមន៍ពីខាងក្រៅហើយបង្កើតការគំរាមកំហែងជាយុទ្ធសាស្ត្រដែលមិនអាចទទួលយកបាន យើងនឹងឆ្លើយតបអោយបានលឿនដូចផ្លេកបន្ទោរ។លោកបានបន្តថា យើងមានឧបករណ៍ទាំងអស់ដើម្បីធ្វើរឿងនេះ។ ឧបករណ៍ដែលគ្មាននរណាម្នាក់លើកលែងតែយើងអាចដឹងអំពីវាប៉ុន្តែយើងនឹងមិនអួតទេ។ យើងនឹងប្រើវាប្រសិនបើមានតម្រូវការបែបនេះតែលោកមិនបញ្ជាក់អោយដឹងនោះទេ ។

ទោះជាយ៉ាងណាក្តីកាលពីសប្តាហ៍មុន ទីក្រុងមូស្គូបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ RS-28 Sarmat ដែលទំនើបបំផុតរបស់ខ្លួន។ សព្វាវុធដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរថ្មីនេះ អាចផ្ទុកនូវ យន្តហោះ ដែលមានល្បឿនលឿនជាងសំឡេង Avangardហើយអាចជៀសផុតពីប្រព័ន្ធការពារដែនអាកាសដែលមាន ស្រាប់ដោយសារតែល្បឿនខ្លាំងនិងសមត្ថភាពក្នុងការធ្វើសមយុទ្ធថេរក្នុងអំឡុងពេលហោះហើររបស់ពួកគេ។
មិនដូចរុស្ស៊ីទេ សម្រាប់ពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូបច្ចុប្បន្នមិនមានអាវុធលឿនជាង សំឡេងដាក់អោយដំណើការទេ៕
