Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិទ័ពព្រៃ បាញ់សម្លាប់អនុប្រធានធនាគារកណ្តាលមីយ៉ាន់ម៉ា

ទ័ពព្រៃ បាញ់សម្លាប់អនុប្រធានធនាគារកណ្តាលមីយ៉ាន់ម៉ា

លោកស្រី Daw Than Swe អភិបាលរងនៃធនាគារកណ្តាលមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ត្រូវបានបាញ់សម្លាប់នៅក្នុងផ្ទះនៅទីក្រុង យ៉ាំងហ្គោន កាលពីថ្ងៃព្រហស្បតិ៍។លោកស្រីបានក្លាយជាមន្ត្រីជាន់ខ្ពស់

របស់របបយោធាដែលត្រូវបានវាយប្រហារ។ នេះបើយោងការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy ។

សមាជិកម្នាក់នៃក្រុមទ័ពព្រៃប្រឆាំងរបបទីក្រុងយ៉ាំងហ្គោន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថាអ្នកស្រី Daw Than Swe ត្រូវបានបាញ់ចំនួនប្រាំគ្រាប់នៅមាត់ទ្វារផ្ទះមុនពេលថ្ងៃត្រង់។ ប៉ុន្តែ​លោក​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​សម្រាប់​ហេតុផល​សន្តិសុខ។

នៅលើគណនី Facebook របស់ក្រុមប្រឆាំងបាននិយាយថា ស្រ្តីវ័យ 55 ឆ្នាំរូបនេះបានស្លាប់នកាលពីវេលាម៉ោងប្រហែល ១១និង៤៥នាទីព្រឹកភ្លាមៗបន្ទាប់ពីត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបបយោធា លោកឧត្តមសេនីយ Zaw Min Tunបញ្ជាក់ពីការបាញ់ប្រហារនោះដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អភិបាលរងរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា ជាមួយនឹងរបួសស្រាល។

អ្នកស្រី Daw Than Than Swe ត្រូវបានតែងតាំងជាអភិបាលរងមួយក្នុងចំណោមអភិបាល​រងពីរនៃធនាគារកណ្តាលនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2021បីថ្ងៃបន្ទាប់ពីយោធាបានដណ្តើមអំណាចដោយការផ្តួលរំលំ​រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេស។

ការបាញ់ប្រហារនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីធនាគារកណ្តាលបានចេញបញ្ជាដ៏ចម្រូងចម្រាសដែលតម្រូវឱ្យការផ្លាស់ប្តូររូបិយប័ណ្ណបរទេសទាំងអស់ដែលទទួលបានដោយអ្នកស្រុកត្រូវបានប្តូរទៅជារូបិយប័ណ្ណក្នុងស្រុកមុននឹងប្រើប្រាស់។

មន្ត្រីដែលធ្វើការឱ្យរបបយោធានិងអ្នកផ្តល់ព័ត៌មានយោធាកំពុងត្រូវបានវាយប្រហារកាន់តែខ្លាំងឡើងដោយកងកម្លាំងប្រឆាំងរបប។

កាលពីខែវិច្ឆិកា អតីតមេបញ្ជាការកងទ័ពជើងទឹក U Thein Aungដែលជាប្រធានផ្នែកហិរញ្ញវត្ថុនៃ​ប្រតិបត្តិករទូរគមនាគមន៍Mytelគ្រប់គ្រងដោយយោធាត្រូវបានបាញ់សម្លាប់នៅខាងក្រៅផ្ទះរបស់​គាត់ក្នុងទីក្រុងយ៉ាំងហ្គោន ៕

RELATED ARTICLES