Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិសម្ព័ន្ធមិត្ត AUKUS មានគម្រោងអភិវឌ្ឍមីស៊ីល លឿនជាងសំឡេង

សម្ព័ន្ធមិត្ត AUKUS មានគម្រោងអភិវឌ្ឍមីស៊ីល លឿនជាងសំឡេង

យោងតាមមន្ត្រីរដ្ឋបាលម្នាក់របស់លោកបៃឌិនដែលនិយាយ​ក្នុង​លក្ខខណ្ឌ​សុំមិន​បញ្ចេញ​ឈ្មោះ​ បានឱ្យដឹងថា សហរដ្ឋអាមេរិកចក្រភពអង់គ្លេសនិងអូស្ត្រាលីគ្រោងនឹងធ្វើការរួមគ្នាតាមរយៈសម្ព័ន្ធសន្តិសុខដែលទើបបង្កើតថ្មីហៅកាត់ថា AUKUS ដើម្បីអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង។

ចំណាត់ការនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអំពីការកើនឡើងឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិករុស្សីនិងចិនសុទ្ធតែបានសម្លឹងរកការអភិវឌ្ឍន៍បន្ថែមទៀតនូវមីស៊ីលល្បឿនលឿនជាងសំឡេង ដែល មិនអាចស្ទាក់ចាប់បានដោយប្រព័ន្ធការពារមីស៊ីលណាមួយនាពេលបច្ចុប្បន្ន។

កាលពីខែតុលា ឧត្តមសេនីយអាមេរិកលោក Mark Milley ដែលជាប្រធានអគ្គសេនាធិការចម្រុះបានបញ្ជាក់ថា ប្រទេសចិនបានធ្វើការសាកល្បងប្រព័ន្ធអាវុធលឿនជាងសំឡេងដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ខ្លួន ដើម្បីឈានទៅមុខក្នុងវិស័យអវកាស និងបច្ចេកវិទ្យាយោធា។

រុស្ស៊ី​បាន​ប្រើ​មីស៊ីលលឿន​ជាង​សំឡេង​ច្រើន​ដង​ក្នុង​ប្រទេស​អ៊ុយក្រែន នេះ​បើ​តាម​មេបញ្ជាការ​កំពូល​របស់​អាមេរិក​នៅ​អឺរ៉ុប។ យោធារុស្ស៊ីបាននិយាយថាប្រព័ន្ធ Avangard របស់វាមានសមត្ថភាពហោះហើរលឿនជាងសំឡេង ២៧ ដង និងធ្វើសមយុទ្ធយ៉ាងមុតស្រួចនៅពេលធ្វើដំណើរទៅកាន់គោលដៅ ដើម្បីគេចពីប្រព័ន្ធការពារមីស៊ីលរបស់សត្រូវ៕

RELATED ARTICLES