សហរដ្ឋអាមេរិកបានសម្រេចតំឡើងថវិកាដល់កងកម្លាំងអវកាសចំនួន៤០ភាគរយស្មើនឹង២៤,៥ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២២ដើម្បីយកទៅសាងសង់មូលដ្ឋានព្រមាននិងតាមដានមីស៊ីលលើលំហរបស់ក្រសួងការពារជាតិ។

លោកFrank Kendallលេខាធិការកងទ័ពអាកាសសហរដ្ឋអាមេរិកបានប្រាប់អ្នកកាសែតក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៥ខែមីនាថា កំណើនថវិកា ៧ ពាន់លានដុល្លាររបស់កងកម្លាំងអវកាសលើសពីសំណើសារពើពន្ធ ឆ្នាំ ២០២២ ដែលមានចំនួនត្រឹមតែ១៧,៤ ពាន់លានដុល្លារ។ ការតំឡើងថវិកានេះគឺផ្តោតលើការស្រាវជ្រាវនិងការអភិវឌ្ឍន៍ប៉ុន្តែក៏រួមបញ្ចូលផងដែរនូវការផ្ទេរបន្ថែមពីសេវាកម្មផ្សេងទៀតក៏ដូចជាទីភ្នាក់ងារអភិវឌ្ឍន៍អវកាសដែលនឹងផ្លាស់ប្តូរទៅជាកងកម្លាំងអវកាសក្នុងខែតុលា។

សំណើស្រាវជ្រាវ មានចំនួន ១៥,៨ពាន់លានដុល្លារនិងសំណើរអភិវឌ្ឍមានចំនួន៤,៥ពាន់លានដុល្លារខ្ពស់ជាងឆ្នាំសារពើពន្ធ២០២២និងច្រើនជាង ៤ដងនៃសំណើសារពើពន្ធឆ្នាំ២០២៣សម្រាប់ការផ្តល់មូលនិធិលទ្ធកម្មដែលមានប្រហែល៣,៦ ពាន់លានដុល្លារ៕
