កាលពីថ្ងៃអង្គារអង្គការលើកលែងទោសអន្តរជាតិបានថ្កោលទោសឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនហើយបានប្រដូចស្ថានភាពសង្គ្រាមនេះទៅនឹងសង្រ្គាមស៊ីរី ខណៈតួលេខអ្នកស្លាប់របស់ជនស៊ីវិលបន្តកើនឡើង ជារៀងរាល់ថ្ងៃបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤កុម្ភៈ ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលអាមេរិក ក៏បានអះអាងថា ខ្លួនមានព័ត៌មាននិងភស្តុតាងដ៏រឹងមាំបង្ហាញថា យោធារុស្ស៊ីពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនមែន។
លោកស្រី Agnes Callamardអគ្គលេខាធិការនៃអង្គការឃ្លាំមើលសិទ្ធិពិភពលោកបានប្រាប់AFPថាអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែនគឺជាអ្វីដែលយើងបានឃើញនៅក្នុងប្រទេសស៊ីរី ។

ជាមួយគ្នានេះដែរលោកស្រីបានចោទប្រកាន់រុស្ស៊ីពីការបង្វែរច្រករបៀងមនុស្សធម៌ទៅជាអន្ទាក់មរណៈ។យើងឃើញរឿងដដែលនៅទីនេះបានកើតឡើង ដូចរុស្ស៊ីបានធ្វើនៅស៊ីរី។
លោកស្រីបានប្រៀបធៀបទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធទៅនឹងទីក្រុង Aleppo របស់ប្រទេសស៊ីរី ដែលត្រូវបានទម្លាក់ដោយប្រធានាធិបតី Bashar al-Assad ដោយជំនួយពីកម្លាំងទ័ពអាកាសរុស្ស៊ី។ លោកស្រីបានបន្តថាការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍នៅពេលនេះ គឺជាការកើនឡើងនៃឧក្រិដ្ឋកម្មសង្គ្រាម។

.